សន្តិសុខសង្គម
៦ខែក្នុងឆ្នាំ២០២៥ នគរបាលស្រុកពេជ្រាដាបង្ក្រាបបទល្មើស២១ករណី
ក្នុងរយៈពេល៦ខែ ក្នុងឆ្នាំ២០២៥ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានស្រាវជ្រាវបង្ក្រាបបទល្មើសផ្សេងៗក្នុងដែនសមត្ថកិច្ចរបស់ខ្លួនសរុប២១ករណី និងបានបញ្ជូនសំណុំរឿងទៅស្នងការដ្ឋានខេត្តចំនួន១១ករណី។

លោក ផ្លង ជំនិត អធិការនៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដា បានឲ្យដឹងថា រយៈពេល៦ខែ ក្នុងឆ្នាំ២០២៥នេះ សមត្ថកិច្ចជំនាញបានបង្ក្រាបបទល្មើសផ្សេងៗនៅក្នុងដែនរបស់ខ្លួនបានចំនួន២១ករណី ក្នុងនោះរួមមាន៖ បទបជ្ឍឹមមានចំនួន១១លើក ករណីហិង្សាដោយចេតនាមានចំនួន២លើក ករណីហិង្សា និងករណីបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃចំនួន២លើក ករណីធ្វេសប្រហែសបណ្ដាលឲ្យមនុស្សស្លាប់១លើក ករណីរំលោភលើទំនុកចិត្ត១លើក ករណីលួច២លើក រក្សាទុកអាវុធខុសច្បាប់១លើក និងករណីប្រទូស្តកេរ្ត៍ ១លើក។

លោកអធិការស្រុកបញ្ជាក់ថា ក្នុងការបង្ក្រាបរបស់អធិការនគបាលស្រុក បានបញ្ជូនសំណុំរឿងទៅស្នងការរដ្ឋាននគរបាលខេត្តចំនួន១១ករណី និងបានដកហូតវត្ថុតាងចំនួន១៥វត្ថុតាងផងដែរ។ បន្ថែមពីនេះក្នុងនាមអធិការនគរបាលស្រុកពេជ្រាដា លោកក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់តាមការណែនាំរបស់ឧត្តមសេនីយ៍ទោស្នងការខេត្ត នៅតាមប៉ុស្តិ៍រដ្ឋបាលទាំង៤ ពាក់ព័ន្ធបញ្ហាបទល្មើសផ្សេងៗដែលកើតមានឡើងនៅក្នុងដែនរបស់ខ្លួនត្រូវតែបង្ក្រាបឲ្យអស់។

ត្រូវសហការជាមួយលោកមេភូមិ លោកមេឃុំ ដើម្បីបង្កើនភូមិឃុំឲ្យមានសុវត្ថិភាព ជាពិសេសរាល់បញ្ហាក្មេងទំនើងដែលបានកើតមានឡើង និងផ្តល់ក្តីព្រួយបារម្ភ និងរំខានទៅដល់ប្រជាពលរដ្ឋទាំង១៨ភូមិ និង៤ឃុំក្នុងស្រុកពេជ្រាដា។ ហើយក្នុងនាមមន្ត្រីជំនាញត្រូវបង្កើនផ្តល់លេខទូរស័ព្ទទៅតាមលំនៅឋានទាំងទីប្រជុំជន និងជនបទ និងសហការជិតស្និទ្ធជាមួយប្រជាពលរដ្ឋ បើសិនជាពួកគាត់សង្ស័យ និងឃើញបទល្មើសកើតឡើងអាចទំនាក់ទំនងដោយផ្ទាល់ដល់អាជ្ញាធររបស់ខ្លួន ឬទំនាក់ទំនងផ្ទាល់មន្ត្រីជំនាញប្រចាំការនៅអធិការដ្ឋាននគរបាលស្រុកពេជ្រាដា ២៤ម៉ោង និងលើស២៤ម៉ោង ដែលមានលេខ«០៩៧.៧៧៨.០២០១»ហើយក្នុងនាមកម្លាំងជំនាញនគរបាលស្រុកពេជ្រាដា នឹងចុះទៅទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ឲ្យទាន់ពេលវេលាផងដែរ៕
អត្ថបទ៖ រៀម សុខហេង

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


