សន្តិសុខសង្គម
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ថា វីដេអូដែលផ្សព្វផ្សាយលើបណ្ដាញសង្គមករណីលេងល្បែងក្នុងបរិវេណសាលាខេត្តជាវីដេអូចាស់
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានចេញមកបំភ្លឺពីការផ្សព្វផ្សាយនៃការលែងល្បែងស៊ីសងក្នុងបរិវេណសាលាខេត្តកំពង់ស្ពឺនៅលើបណ្ដាសារព័ត៌មានមួយចំនួន។ តាមរយៈសេចក្ដីបំភ្លឺ វីដេអូដែលបណ្តាញព័ត៌មាន និងអ្នកលេងបណ្តាញសង្គមបង្ហោះចែកចាយនេះ គឺជាវីដេអូចាស់រយៈពេលជិត១ឆ្នាំមកហើយ ហើយសាលាខេត្តក៏បានហៅបុគ្គលទាំងនោះមកអប់រំរួចហើយដែរ។

ការចេញមុខបំភ្លឺនេះ គឺបន្ទាប់ពីមានអ្នកលេងបណ្ដាញសង្គម និងអង្គភាពសារព័ត៌មានមួយចំនួនបានបង្ហោះរូបភាពភ្ជាប់ជាមួយខ្លឹមសារ ថា «ម៉្យាងដែរ… ល្បែងស៊ីសង នៅក្នុងបរិវេណសាលាខេត្តកំពង់ស្ពឺ ខុសទេ? លេងល្បែងស៊ីសង នៅក្នុងបរិវេណសាលាខេត្តកំពង់ស្ពឺ ស្ទើរសឹងរាល់ថ្ងៃ»។
តាមការបញ្ជាក់ពីមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ មន្ទីរព័ត៌មានខេត្តបានតាមដានករណីនេះដោយយកចិត្តទុកដាក់បំផុត ដើម្បីបញ្ជាក់ដល់អង្គភាពសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមបានដឹងការពិត កុំយល់ច្រឡំ និងបញ្ចេញមតិយោបល់ធ្វើឱ្យប៉ះពាល់ដល់ស្ថាប័ន និងថ្នាក់ដឹកនាំស្អាតស្អំដែលកំពុងគិតគូរ អំពីបញ្ហាសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា ដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ដល់វិរៈកងទ័ពកំពុងការពារទឹកដី និងជនភៀសសឹក៕

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


