សន្តិសុខសង្គម
ជម្លោះរឿងខ្ចីរថយន្ត ៣ ឆ្នាំមុន បុរសម្នាក់ហៅបក្សពួកវាយជនរងគ្រោះដល់ផ្ទះ និងគំរាមបាញ់សម្លាប់
ជម្លោះរឿងខ្ចីរថយន្ត ៣ ឆ្នាំមុន បុរសម្នាក់ មានការអន់ចិត្ត បានហៅបក្សពួកមកវាយជនរងគ្រោះដល់ផ្ទះ និងគំរាមបាញ់សម្លាប់ រួចគេចខ្លួនបាត់។



ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ៤៨ នាទីយប់ ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៥ នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមការរៀបរាប់ពីជនរងគ្រោះ (ប្តីប្រពន្ធ) បានឲ្យដឹងថា ប្រហែល ៣ ឆ្នាំមុន បុរសឈ្មោះ ឃុន រតនៈ អាយុប្រហែល ៤០ ឆ្នាំ ដែលស្គាល់ (គូជម្លោះ) បានមកខ្ចីរថយន្តទៅចូលរួមពិធីមង្គលការ។ ប៉ុន្តែពេលសងវិញ មានស្នាមប៉ះតិចតួច។ ក្នុងនោះ ជនរងគ្រោះម្ចាស់រថយន្ត បញ្ជាក់ថា ពេលខ្ចីរថយន្តគាត់ គឺ ឈ្មោះ ឃុន រតនៈ បានមកខ្ចីដល់ផ្ទះ ហើយអស់រយៈពេល ២ ថ្ងៃ មិនព្រមយករថយន្តឲ្យទេ។ បន្ទាប់មក ទើបគាត់(ជនរងគ្រោះ) ក៏ទៅយករថយន្តដល់ផ្ទះជនបង្ក ហើយក៏ឃើញរថយន្តមានស្នាមប៉ះទង្គិច ក៏បានជជែកគ្នាទៅវិញទៅមក ជាហូរហែ និងមានរករឿងជាច្រើនដង ដោយជនបង្កបានគំរាមបាញ់សម្លាប់ជនរងគ្រោះជាច្រើនដងផងដែរ។

ជនរងគ្រោះម្ចាស់រថយន្ត បន្តថា នៅមុនពេលកើតហេតុនេះ ជនបង្កឈ្មោះ ឃុន រតនៈ បានទូរស័ព្ទមកប្រពន្ធជនរងគ្រោះ ដោយឈ្លោះប្រកែកម្តងទៀត។ រហូតដល់យប់កើតហេតុ ជនបង្ក និងបក្សពួកម្នាក់ទៀត បានបើករថយន្ត Toyota Tundra ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BA-6957 ប្រដាប់ដោយដែកបំពង់ មកវាយប្តីប្រពន្ធខ្លួន(ជនរងគ្រោះ) ដល់ផ្ទះ បណ្តាលឲ្យប្រពន្ធរងរបួសស្រាល។ បន្ទាប់មក ក្រុមជនបង្ក បានគេចខ្លួនបាត់ភ្លាមៗ។

ក្រោយហេតុការណ៍ ជនរងគ្រោះ បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឫស្សីកែវ មកពិនិត្យកន្លែងកើតហេតុ និងទទួលពាក្យបណ្ដឹង ដើម្បីស្រាវជ្រាវតាមចាប់ខ្លួនជនបង្កទាំងពីរនាក់ មកផ្ដន្ទាទោសតាមច្បាប់៕
អត្ថបទ ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


