សន្តិសុខសង្គម
ជនសង្ស័យ ៤ នាក់ កាប់ប្លន់យកម៉ូតូប្តីប្រពន្ធមួយគូបានសម្រេច នៅក្បែរប៉ុស្តិ៍នគរបាលក្រាំងពង្រ
ប្តីប្រពន្ធ ២ នាក់ កំពុងឈប់ខ្ចប់មីឆា ស្រាប់តែត្រូវបានជនសង្ស័យ ៤ នាក់ ស្ទាក់កាប់ប្លន់យកម៉ូតូ ១ គ្រឿង បានសម្រេច រួចជិះរត់គេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង ៤០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្តីប្រពន្ធដែលត្រូវជាជនរងគ្រោះក្នុងហេតុការណ៍កាប់ប្លន់បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ បុរសជាប្តីបានឌុបប្រពន្ធមកទិញមីឆានៅចំណុចកើតហេតុ ដោយជិះម៉ូតូហុងដាឌ្រីមស៊េ ១២៥ ដែលទើបនឹងបង់រំលស់គេបាន ៧ ខែ។ បន្ទាប់មកពេលដែលកំពុងឈប់ចាំខ្ចប់មីឆា ក៏ស្រាប់តែមានជនសង្ស័យមានគ្នា ៤ នាក់ ជិះម៉ូតូ ២ គ្រឿង បញ្ច្រាសទិសមកឈប់ក្បែរប្តីប្រពន្ធរងគ្រោះខាងលើ ដោយស្រែកសម្លុតថា មានបានជេរប្រមាថពួកគេទេ?


ជនរងគ្រោះបានបន្តថា បន្ទាប់ពីគាត់ និងប្តីឆ្លើយបដិសេដថាមិនបានជេរប្រមាថទេ ស្រាប់តែក្រុមជនសង្ស័យធ្វើសកម្មភាពចុះពីលើម៉ូតូ រួចដកដាវខ្លី ១ ដើម ដេញតាមកាប់ពួកគាត់ ដោយខាងប្រុសរត់ទៅជ្រកក្នុងផ្ទះគេ ចំណែកខាងស្រីភ័យផងស្រែកសុំទោសផង នៅតែជនដៃដល់ដេញតាមកាប់។ ឆ្លៀតពួកគាត់ទាំង ២ នាក់ ភ័យរត់ចោលម៉ូតូ ទើបជនសង្ស័យនាំគ្នាទាញម៉ូតូជនរងគ្រោះជិះរត់គេចខ្លួនបាត់។

ប្រភពពីស្ត្រីជាប្រពន្ធ បានបន្ថែមថា គាត់មានទម្ងន់ ២ ខែហើយ។ ពួកគាត់ទាំង ២ នាក់ប្តីប្រពន្ធជាអ្នកធ្វើការនៅរោងចក្រ រាល់ថ្ងៃបានម៉ូតូហ្នឹងហើយជាមធ្យោបាយធ្វើដំណើរ តែពេលនេះត្រូវគេប្លន់បាត់។ ភ្លាមៗ ប្តីប្រពន្ធរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះមកកាន់ទីតាំងកើតហេតុធ្វើការសាកសួរនាំជនរងគ្រោះទាំង ២ ព្រមទាំងបន្តអនុវត្តតាមនីតិវិធី ដើម្បីស្វែងរកក្រុមជនសង្ស័យទាំងនោះមកផ្ដន្ទាទោសតាមច្បាប់៕
អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


