សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យម្នាក់ ចំណោម ៣ នាក់ បន្ទាប់ពីឆ្កឹះសោចូលលួចម៉ូតូតាមបន្ទប់ជួល
ជនសង្ស័យម្នាក់ ក្នុងចំណោមក្រុមបក្សពួកចំនួន ៣ នាក់ ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពឆ្កឹះសោចូលទៅក្នុងផ្ទះជួលមួយកន្លែង ហើយកាច់យកម៉ូតូរបស់ជនរងគ្រោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ និង ៥០ នាទី ព្រឹក ឈានចូលថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចផ្លូវកោងជិតវត្តអង្គតាមិញ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ សំណាង ភេទប្រុស អាយុប្រហែល ១៥ ឆ្នាំ មុខរបររើសអេតចាយ ទីលំនៅមិនពិតប្រាកដ។ សមត្ថកិច្ចបានដកហូតម៉ូតូម៉ាក Honda Best ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1X-7662 ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលឃាត់ខ្លួន ជនសង្ស័យទាំង ៣ នាក់ បានដើរចូលទៅឆ្កឹះសោផ្ទះជួលមួយកន្លែងនៅក្រោយវត្តអង្គតាមិញ។ បន្ទាប់មក ពួកគេបានយកខ្សែចងទ្វារបន្ទប់ជួល ហើយធ្វើសកម្មភាពលួចយកម៉ូតូរបស់នារីម្នាក់ ដែលកំពុងដេកលក់ក្នុងបន្ទប់ដោយមិនដឹងខ្លួន។

បន្ទាប់ពីបានយកម៉ូតូចេញមកក្រៅ ជនសង្ស័យទាំង ៣ នាក់ បាននាំគ្នាបណ្ដើរម៉ូតូចេញតាមផ្លូវ ប៉ុន្តែចៃដន្យត្រូវប្រជាពលរដ្ឋឃើញ ហើយស្រែកឆោឡោ។ ដោយសារភ័យខ្លាច ពួកគេបានរត់ចោលម៉ូតូ ដើម្បីគេចខ្លួន ប៉ុន្តែជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋដេញតាម និងឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច។

ក្រោយមក កម្លាំងអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បាននាំជនសង្ស័យទៅចង្អុលបង្ហាញកន្លែងកើតហេតុ និងសួរនាំរកម្ចាស់ម៉ូតូ។ បន្ទាប់ពីរកឃើញម្ចាស់ម៉ូតូរួច សមត្ថកិច្ចបានសម្របសម្រួលឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី ១ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


