Connect with us

សន្តិសុខសង្គម

ពលរដ្ឋក្នុងភូមិសាមគ្គី៥ សង្កាត់ត្រពាំងក្រសាំងទទួលបានផ្លូវបេតុងមួយខ្សែទៀតស្ថាបនារួចរាល់

បានផុស

នៅ

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ​សាមគ្គី៥​ សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​ ទទួលបានផ្លូវបេតុងឆ្អឹងដែកមួយខ្សែទៀតពីរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដេីម្បីងាយស្រួលធ្វេីដំណេីរ និងប្រកបរបរប្រចាំថ្ងៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរបានឱ្យដឹងថា​ ការស្ថាបនាជាផ្លូវបេតុងឆ្អឹងដែកក្នុងភូមិ​សាមគ្គី៥​ សង្កាត់ត្រពាំងក្រសាំង នេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរចុះពិនិត្យ ពីការខូចមានជង្ហុកតូចធំ​ ពេលមានភ្លៀងមកម្តងម្កាលដក់ទឹក​ ភួកជ្រាំពិបាកក្នុងការធ្វេីដំណេីរក៏ដូចជាការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទេីបពីលោក​ សក់​ ច័ន្ទកាញ្ញារិទ្ធ​ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ចាត់តាំងឱ្យមន្ត្រីជំនាញចុះពិនិត្យសិក្សាជាក់ស្តែង និងដាក់គ្រឿងចក្រមកឈូសឆាយស្ថាបនាប្រែក្លាយជាផ្លូវបេតុងឆ្អឹងដែកទុកសម្រាប់ឱ្យប្រេីប្រាស់។

បើតាមអាជ្ញាធរ ផ្លូវបេតុងឆ្អឹងដែកនេះ​មា​នប្រវែងទទឹង៦ម៉ែត្រ​ និងបណ្តោយ១៨៥ម៉ែត្រ​ ដោយប្រេីប្រាស់ថវិការគម្រោងមូលនិធិរបស់សាលាខណ្ឌពោធិ៍សែនជ័យ។ ពេលនេះការស្ថាបនាគឺរួចរាល់១០០ភាគរយហេីយ​ និងសូមឱ្យពលរដ្ឋជួយថែរក្សាប្រេីប្រាស់ឱ្យបានយូអង្វែង​ ជាពិសេសទុកដាក់វិចខ្ចប់សំរាមឱ្យបានត្រឹមត្រូវចៀសវាងបោះចោលអាចធ្លាក់ ឬហូរស្ទះនូវចរន្តទឹករឺហ្គែលូ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម