Connect with us

សន្តិសុខសង្គម

អជ្ញាធរខណ្ឌ៧មករា ដាក់ពង្រាយកម្លាំងជុំវិញមណ្ឌលប្រឡងទាំង៣ក្នុងមូលដ្ឋានដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់

បានផុស

នៅ

គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី២៨សីហានេះ អាជ្ញាធរមានសមត្ថកិច្ចខណ្ឌ៧មការ ដាក់ពង្រាយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនបេក្ខជន និងជុំវិញមណ្ឌលប្រឡងទាំង៣នៅក្នុងមូលដ្ឋាន មិនអោយកើតមាននូវបាតុភាពនាមួយនោះឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានបញ្ជាក់ថា នោក្នុងមូលដ្ឋានខណ្ឌ៧មករា មានមណ្ឌលប្រឡងចំនួន០៣ គឺនៅសាលាបឋមសិក្សាបាក់ទូក និងវិទ្យាល័យបាក់ទូក ក្នុងនោះមានបន្ទប់សម្រាប់ដំណើរការប្រឡង ៩០បន្ទប់ និងបេក្ខជនប្រឡងសរុប ២២២៦នាក់ ស្រី ១១៨៦នាក់ អវត្តមានចំនួន២៣នាក់ (ស្រី១០នាក់)។

ជាមួយគ្នានោះ លោកអភិបាលខណ្ឌ ក៏បានជូនពរទៅកាន់បេក្ខជនដែលបានមកប្រឡងសូមខិតខំអោយអស់ពីសមត្ថភាព រយៈពេល០២ថ្ងៃនេះ ដើម្បីទទួលបាននិទ្ទេសល្អជោគជ័យគ្រប់ៗគ្នា៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម