Connect with us

សន្តិសុខសង្គម

ដើមក្ងោក ១ ដើម ពុកផុយឫសគល់រលំសង្កត់ផ្ទះពលរដ្ឋ នៅផ្លូវម៉ៅសេទុង

បានផុស

នៅ

ខ្យល់ និង ភ្លៀង មួយ​មេ​ធំ យប់មិញ បណ្ដាល​ឲ្យ​ដើម​ក្ងោក ១ ដើម រលើង​ឫសគល់ សង្កត់​លើ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​លក់​គ្រឿងសំណង់ សំណាង​មិន​ប៉ះពាល់​មនុស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៨ និង ៣០ នាទី​ព្រឹក ថ្ងៃ​ទី ៤ ខែ​កញ្ញា ឆ្នាំ ២០២៥ នៅ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង សង្កាត់​ទឹកល្អក់​ទី ២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា កាលពី​យប់មិញ​នេះ មាន​ភ្លៀង​យ៉ាង​ខ្លាំង លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ ធ្វើ​ឲ្យ​ដើមឈើ​មួយ​ចំនួន​រង្គើ​ស្ទើរតែ​បាក់​ទៅ​ហើយ ប៉ុន្តែ​មិន​មាន​ការ​បាក់​សង្កត់​ណាមួយ​ក្បែរ​ផ្ទះ​ពួកគាត់​រស់នៅ​នោះ​ទេ។ លុះ​មក​ដល់​ព្រឹក​ឡើង ក៏​ស្រាប់តែ​ឮ​សំឡេង​យ៉ាង​ខ្លាំង គាត់​បាន​រត់​ស្ទុះ​ចេញ​មក​មើល បាន​ឃើញ​ដើម​ក្ងោក ១ ដើម ទំហំ ១ អោប បាក់​សង្កត់​លើ​ផ្ទះ​លក់​គ្រឿង​សំណង់ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​សម្ភារៈ​មួយ​ចំនួន សំណាងល្អ​មិន​បង្ក​មនុស្ស​រង​របួស។ ភ្លាមៗ ប្រជាពលរដ្ឋ បាន​ប្រញាប់​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ចុះ​មក​កាន់​ទីតាំង។

បច្ចុប្បន្ន មន្ត្រី​ជំនាញ​សាធារណការ​រាជធានី​ភ្នំពេញ បាន​ចុះ​មក​កាត់​យក​ដើមឈើ​ដែល​សង្កត់​ចេញ កុំ​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម