សន្តិសុខសង្គម
ពលរដ្ឋនៅខេត្តក្រចេះ ស្នើឲ្យអាជ្ញាធរស៊ើបអង្កេតជនពាក់ព័ន្ធការបាញ់បោះអនាធិបតេយ្យទៅផ្ដន្ទាទោសតាមច្បាប់
ពលរដ្ឋនៅខេត្តក្រចេះបានស្នើសុំឲ្យអាជ្ញាធរខេត្តក្រចេះ ក៏ដូចជាប្រមុខថ្នាក់ដឹកនាំស៊ើបអង្កេតនិងចាត់វិធានការលើជនស៊ីវិលមួយក្រុម ដែលបានធ្វើសកម្មភាពបាញ់បោះអនាធិបតេយ្យ នាំទៅផ្ដន្ទាទោសតាមច្បាប់ និងរកឲ្យឃើញអ្នកបញ្ជាពីក្រោយខ្នងក្រុមជនស៊ីវិលនោះ។
ការស្នើសុំឲ្យអាជ្ញាធរខេត្តក្រចេះជួយអន្តរាគមន៍នេះ ធ្វើឡើងក្រោយពីជនស៊ីវិលមួយក្រុម កាលពីយប់វេលាម៉ោង ១១ យប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បានផ្ទុះអាវុធជាច្រើនគ្រាប់ ដោយឃាត់គោយន្តប្រជាពលរដ្ឋដឹកឈើគ្រឿងផ្ទះ ២៧កន្ទុយ បង្កការភ្ញាក់ផ្អើលទាំងយប់ស្ថិតនៅភូមិចម្រើន ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ពលរដ្ឋក្នុងហេតុការណ៍នោះមានចំនួនពីរនាក់។ ម្នាក់ត្រូវបានក្រុមជនស៊ីវិលចាប់វ៉ៃខ្នោះ ចំណែកម្នាក់ទៀតរត់គេចខ្លួនក្នុងពេលកើតហេតុ។
ជួបសម្ភាសន៍ជាមួយជនរងគ្រោះ ក្រោយការដោះលែងបានរៀបរាប់ថា ពួកគេបានដឹកឈើជាង ២០ កន្ទុយពីចំណុចទីតាំងខាងលើដើម្បីយកទៅធ្វើផ្ទះ ប៉ុន្តែមកដល់ចំណុចទីតាំងកើតហេតុជួបប្រទះនឹងក្រុមជនស៊ីវិលមួយក្រុមជិះរថយន្ត ២គ្រឿងដេញតាមគោយន្តរបស់ខ្លួនក៏បានដកកាំភ្លើងខ្លីមួយដើម និងកាំភ្លើងវែងមួយដើមទៀតបាញ់មកលើគោយន្តកំពុងតែធ្វើដំណើរនោះ និងស្រែកបញ្ជាឲ្យឈប់។ ប៉ុន្តែដោយសារមានការភិតភ័យក៏ខំប្រឹងបើកគោយន្តកន្ត្រៃរត់ទៅមុខក៏ត្រូវបានក្រុមជនទាំងនោះបើករថយន្តមកកាក់ពីមុខ ភ្លាមនោះកាច់ចង្កូតគេចពីរថយន្តក៏ក្រឡាប់គោយន្តនៅកន្លែងតែម្តង។ ភ្លាមនោះ រត់គេចម្នាក់និងត្រូវចាប់ខ្លួនម្នាក់។

ប្រភពដដែលបន្តថា ក្នុងពេលកើតហេតុនោះ គេបានឃើញជនស្លៀកពាក់ស៊ីវិលមិនមែនជាឯកសណ្ឋានសមត្ថកិច្ចចំនួន៤ ទៅ ៥ នាក់ ដៃកាន់កាំភ្លើងវែងខ្លីធ្វើដំណើរដោយរថយន្តឡិចស៊ីស ៤៧០ និងរថយន្តឡិចស៊ីស ៣០០។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ នៅវេលាយប់ចន្លោះម៉ោងខាងលើ គេបានឮសំឡេងផ្ទុះអាវុធជាច្រើនគ្រាប់ និងបានឃាត់ខ្លួនមនុស្សម្នាក់ផងដែរ។ ភ្លាមៗនោះ គេពុំទាន់ដឹងថា មានរឿងអ្វីកើតឡើងនោះទេ តែក្រោយបន្តិចទើបដឹងថា ការផ្ទុះអាវុធនោះជាការបាញ់ដើម្បីឃាត់គោយន្តកន្ត្រៃមួយគ្រឿងដែលប្រជាពលរដ្ឋបានដឹកឈើគ្រឿងផ្ទះចំនួន ២៧ កន្ទុយចេញមកពីទឹកដីខេត្តមណ្ឌលគិរីឆ្លងកាត់ចូលខេត្តក្រចេះ។
ក្រោយពេលកើតហេតុ រយៈពេលប៉ុន្មានម៉ោងនៅព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកចិត្របុរីក៏បានចុះទៅពិនិត្យ និងស្រាវជ្រាវដល់កន្លែងកើតហេតុក៏បានប្រទះឃេីញសំបកគ្រាប់ ដែលជនបង្កបានបន្សល់ទុកនៅនឹងកន្លែងកើតហេតុផងដែរ៕
អត្ថបទ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


