សន្តិសុខសង្គម
ស្នងការខេត្តកំពត ឃាត់ខ្លួនស្ត្រីភរិយាជនដៃដល់ក្នុងអំពើបាញ់ប្រហារមនុស្ស៤នាក់ ដើម្បីអនុវត្តនិតិវិធី
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥នេះថា ស្ត្រីដែលជាភរិយាជនដៃដល់ក្នុងអំពើបាញ់ប្រហារបណ្តាលឲ្យស្លាប់មនុស្ស៣នាក់ និងរបួសធ្ងន់ម្នាក់នៅឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ត្រូវបានកម្លាំងជំនាញឃាត់ខ្លួន និងបញ្ជូនមកដល់ស្នងការរដ្ឋាននគរបាលខេត្តកំពតហើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

លោកស្នងការខេត្តកំពត ក៏បានស្នើឲ្យអ្នកលេងបណ្ដាញសង្គមមួយចំនួនកុំយកវីដេអូដែលជាករណីចាស់ពាក់ព័ន្ធករណីអំពើឃាតកម្មបាញ់ប្រហារលើជនរងគ្រោះមកបង្ហោះ ដែលនាំអោយមានការយល់ច្រលំ ខណៈជនដៃដល់កំពុងបន្តគេចខ្លួននៅឡើយ។ លោកស្នងការបញ្ជាក់ថា ករណីនេះ សមត្ថកិច្ចកំពុងខិតខំធ្វើការយ៉ាងយកចិត្តទុកដាក់ដើម្បីឈានដល់ការចាប់ខ្លួនជនដៃដល់ដើម្បីយកមកអនុវត្តនិតិវិធីច្បាប់។

បើតាមលោកស្នងការ ជនដៃដល់ក្នុងអំពើបាញ់ប្រហារនេះ មានឈ្មោះ អ៊ុំ វុទ្ធី កំពុងរត់គេចខ្លួនក្រោយបើកការបាញ់ប្រហារលើជនរងគ្រោះកាលពីថ្ងៃទី២០កញ្ញា។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ កាលពីថ្ងៃទី២០ ខែកញ្ញា ពោលគឺបន្ទាប់ពីកើតហេតុក៏បានប្រកាសផ្ដល់ថវិការចំនួន ៤លានរៀលសម្រាប់ការផ្តល់ព័ត៌មានឈានទៅដល់ការឃាត់ខ្លួនជនដៃដល់ ហើយក៏ប្រកាសធានាការរក្សារការសម្ងាត់ជូនផងដែរ។

សូមជម្រាបថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ ជនដៃដល់បានបើកការបាញ់ប្រហារលើជនរងគ្រោះមួយគ្រួសារចំនួន៤នាក់ ក្នុងនោះមាន២នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ពេលពញ្ជូនទៅបន្ទីរពេទ្យ ចំណែកម្នាក់ទៀតរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់។

តាមប្រភពមួយចំនួនបានលើកឡើងថា ករណីនេះកើតឡើងដោយសារភាគីជនដៃដល់ និងភាគជនរងគ្រោះធ្លាប់មានទំនាស់ជាមួយគ្នាជាយូរមកហើយ ហើយនៅថ្ងៃកើតហេតុ ផ្ទះជនរងគ្រោះដែលនៅជិតគ្នាជាមួយផ្ទះជនដៃដល់មានកម្មវិធីជួបជុំគ្រួសារ ហើយក៏មានសត្វឆ្កែមួយក្បាលបានមកពាំសាច់បបែលដែលជនរងគ្រោះកំពុងអាំងធ្វើឲ្យស្ត្រីរងគ្រោះយកស្បែកជើងគប់ហើយក៏ខ្ទាតទៅចំស្រ្តីដែលជាប្រពន្ធជនដៃដល់ ធ្វើឲ្យមានចិត្តខឹងក៏ហៅទូរស័ព្ទទៅប្ដី ហើយមួយសន្ទុះក្រោយមក ជនដៃដល់ក៏បានមកដល់ និងបើកការបាញ់ប្រហារតែម្ដង៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


