សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ ២ នាក់ លួចយកទូរស័ព្ទជនរងគ្រោះដេកក្នុងរថយន្ត
ជនសង្ស័យ ២ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញធ្វើការឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចខណ្ឌចំការមន យកទៅសួរនាំបន្ត បន្ទាប់ពីជនសង្ស័យទាំងនោះបានធ្វើសកម្មភាពលួចយកទូរស័ព្ទ របស់ជនរងគ្រោះកំពុងដេកលក់ក្នុងរថយន្តបានហើយព្យាយាមរត់គេច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង ៥០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ ទល់មុខរដ្ឋសភាជាតិ ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយឃាត់បានជនសង្ស័យនៅចំណុចផ្លូវ ៦៣ កែងផ្លូវព្រះសីហនុ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងសមត្ថកិច្ច នៃអធិការខណ្ឌដូនពេញ បានធ្វើការល្បាតទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានប្រជាពលរដ្ឋ និងជនរងគ្រោះ បានដេញតាមជនសង្ស័យ ២ នាក់ ជិះម៉ូតូ ម៉ាកឆាលី ១ គ្រឿង ថាបានធ្វើសកម្មភាពលួចយកទូរស័ព្ទរបស់ជនរងគ្រោះម៉ាក oppo ដែលដេកលក់ក្នុងរថយន្ត នៅម្តុំមុខរដ្ឋសភា។ ឮដូចនេះ កម្លាំងសមត្ថកិច្ច ក៏បានជួយដេញតាមចាប់ជនសង្ស័យទាំង ២ នាក់ នោះបាន ហើយសួរនាំ តែជនសង្ស័យបានប្រកែកថាមិនបានលួចនោះទេ។

ករណីនេះដែរ ទោះបីជាខំប្រកែកយ៉ាងណាក៏ដោយ ហើយដោយមានជនរងគ្រោះបានដេញតាមមកជាមួយដែរនោះ ទើបសមត្ថកិច្ចខណ្ឌដូនពេញ សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌចំការមន ដែលជាម្ចាស់ករណីឲ្យមកទទួលយកជនសង្ស័យ និងជនរងគ្រោះយកទៅសួរនាំ និងដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ សុខា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


