សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ ២ នាក់ លួចទូរស័ព្ទ ២ ករណីផ្សេងគ្នា បញ្ជូនទៅកាន់តុលាការ
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បើកការស្រាវជ្រាវភ្លាមៗ ក្រោយទទួលបានពាក្យបណ្ដឹងផ្ទាល់ពីជនរងគ្រោះតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ ២ នាក់ យកមកសួរនាំនៅមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ និងបញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី ៣០ កញ្ញា នេះ ផងដែរ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌមានជ័យ បានទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះចំនួន ២ នាក់ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍ចុះឃាត់ខ្លួនជនសង្ស័យ ២ នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ ២ ករណីផ្សេងគ្នា ដោយក្នុងនោះ ជនសង្ស័យឈ្មោះ ចាន់ ម៉ៅ ភេទប្រុស អាយុ ៤០ ឆ្នាំ ឃាត់ខ្លួននៅម្ដុំផ្ទះសំណាក់យីហោ ៥២ ផ្លូវវេងស្រេង ភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ និងជនសង្ស័យម្នាក់ទៀតឈ្មោះ ឃីម ខែ ភេទប្រុស អាយុ ១៨ ឆ្នាំ ឃាត់ខ្លួននៅចំណុចផ្ទះជួល ភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំពោះវត្ថុតាងចាប់យករួមមាន ៖ ទូរស័ព្ទដៃចំនួន ២ គ្រឿង ក្នុងនោះ ១ គ្រឿង ម៉ាក VIVO និង ១ គ្រឿងទៀត ម៉ាក iphone 12ProMax ជារបស់ជនរងគ្រោះ ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ។ ក្រោមវិធានការជំនាញ ជនសង្ស័យទាំង ២ នាក់ បានសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើលួចទូរស័ព្ទរបស់ជនរងគ្រោះពិតប្រាកដមែន។


ជនសង្ស័យទាំង ២ នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព




