Connect with us

សន្តិសុខសង្គម

ពលរដ្ឋ​ក្រុង​ប៉ោយប៉ែត​ផ្អើល​ទាំងកណ្ដាល​យប់ ឮ​ស្នូរ​បាញ់កាំ​ជ្រួច​ស្មាន​តែ​ផ្ទុះ​អាវុធពី​ភាគីថៃ

បានផុស

នៅ

ប៉ោយប៉ែត ៖ ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ម៉ោង៩ ប្រមាណជា ៥០នាទីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ មាន​ការ​ភ្ញាក់ផ្អើល​ជ្រួល​ច្របល់​ស្មាន​តែ​មាន​ការ​ផ្ទុះ​អាវុធ​ពី​សំណាក់​ភាគី​ថៃ​តាម​ព្រំដែន តែ​ការ​ពិត​គឺ​ជា​ការ​បាញ់​កាំជ្រួច​ពី​សំណាក់​ជនជាតិ​វៀតណាម​មួយ​ក្រុម​នៅ​ក្នុង​សង្កាត់​អូរជ្រៅ ក្រុងប៉ោយប៉ែតប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ព្រួយបារម្ភ​និង​ភ័យខ្លាចពីសំណាក់ការដុតកាំជ្រួច​ស្មានថា ជាការផ្ទុះអាវុធខាងលើ គឺស្របពេលដែលស្ថានភាពនៅតាមបន្ទាត់ព្រំដែន​កម្ពុជា-ថៃមាន​ការ​ឡើង​កំដៅ​ផុយ​ស្រួយ​និង​ការ​ផ្ទុះ​អាវុធ​រវាងកម្ពុជានិងថៃ ខណៈ​នៅ​យប់​ថ្ងៃទី៦តុលានេះ មុនការដុតកាំជ្រួចបន្តិច ក៏​មាន​ឌ្រូន ដែល​សង្ស័យ​ជា​ឌ្រូន​របស់​សៀម​បាន​ហោះជាច្រើនគ្រឿងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ តាម​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែត។

ក្រោយ​មាន​ជ្រួលច្របល់​និង​ភ័យខ្លាច ខាងលើ សមត្ថកិច្ចនគរបាល ក្រុងប៉ោយប៉ែត បាន​ចុះ​​ទៅ​ដល់​ទីតាំង នៃ​ទីតាំង​ដុតកាំជ្រួច​ដែល​មាន​ទីតាំង​ក្រោយវត្តបាលិលេយ្យ និង​បាន​ពិនិត្យមើលស្ថានភាពជាក់ស្តែង និង ការ​ពិនិត្យ​សំណល់​ពី​ការ​ដុតកាំជ្រួចជាច្រើននិងបាន នាំខ្លួន ជនជាតិវៀតណាមនិងអ្នកពាក់ព័ន្ធប្រមាណជាបីនាក់ ទៅកាន់ប៉ស្តិ៍រដ្ឋបាលសង្កាត់អូរជ្រៅ។

សូមបញ្ជាក់​ថា ស្ថានភាព​តាមបន្ទាត់ព្រំដែនកម្ពុជាថៃ នៃខេត្តបន្ទាយមានជ័យ​និង​ខេត្តស្រះកែវ មានភាពស្ងប់ស្ងាត់ដោយម្នាក់ៗកំពុងតែគិតថា នៅ​ថ្ងៃ​ទី៧តុលា ២០២៥នេះ មានការផ្ទុះអាវុធ ឬ អត់ ព្រោះ​ដល់​ថ្ងៃ​កំណត់​ដែលមេភូមិភាគ១ថៃ​ឱ្យពលរដ្ឋខ្មែរ​ដែលមានការពាក់ព័ន្ធ​រស់នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ ភូមិ​បន្ទាយមានរិទ្ធ​ខាងជើង​ច្រកបឹងត្រកួន ឱ្យរុះរើលំនៅឋាន​ដែលសរុបទាំងបីគោលដៅប្រមាណជិត២០០គ្រួសារ៕

ដោយ ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម