កីឡា
ព្រះខ័នរាជស្វាយរៀង ទទួលបាន ៣ ពិន្ទុដ៏សំខាន់ថ្ងៃបើកឆាកពាន AFC Challenge Leauge
ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះដោយលទ្ធផល ៣-០ លើក្រុមរបស់ប្រទេសម៉ុងហ្គោលី SP Falcons ថ្ងៃបើកឆាកពូល D ពានរង្វាន់ទ្វីបអាស៊ី AFC Challenge Leauge ថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ ២០២៥ នៅពហុកីឡ្ដដ្ឋានជាតិមរតកតេជោ។

សម្រាប់ការប្រកួតទាំងពីរវគ្គ ក្រុមម្ចាស់ផ្ទះធ្វើបានយ៉ាងល្អទាំងការគ្រប់គ្រប់បាល់់ ដាក់សម្ពាធ និងស៊ុតសំដៅទីរបស់ក្រុមភ្ញៀវ។ ព្រះខ័នរាជស្វាយរៀង រកបាន ៣ គ្រាប់ដោយខ្សែប្រយុទ្ធសញ្ញាតិហ្គាណា Kwame Peprah ពីរគ្រាប់នៅវគ្គទី១ និង១គ្រាប់ទៀតដោយខ្សែបម្រើការពារ Odawara Takahashi នៅចុងវគ្គទី២។ ចំណែកក្រុម SP Falcons មិនសូវមានឱកាសស៊ុតសំដៅទីរបស់ម្ចាស់ផ្ទះទេ ហើយម្តងម្កាលតាមរយៈការវាយបក។

តាមរយៈជ័យជម្នះនេះ ព្រះខ័នរាជស្វាយរៀង ទទួលបាន ៣ ពិន្ទុ ដ៏សំខាន់ដើម្បីឈរលើកំពូលតារាងពូល D ហើយនៅថ្ងៃទី២៩ ខែតុលា ត្រូវប្រកួតជាមួយក្រុមរបស់ឡាវ Ezra FC និងថ្ងៃទី១ ខែវិច្ឆិកា ប្រកួតជាមួយក្រុមរបស់ហ្វីលីពីន Manila Digger៕

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


