កីឡា
«អាខ្លាឃ្លោក» មួយនេះមើលទៅចាស់មែនតែរថយន្តនេះសរុបតម្លៃប្រហែល ៥ម៉ឺនដុល្លារ
តំណាងក្រុម VKH Racing Team និងជាម្ចាស់រថយន្តរហ័ស្សនាម «អាខ្លាឃ្លោក» ថារថយន្តនេះមើលទៅចាស់ និងសេរីទាប ប៉ុន្តែបើបូកសរុបតម្លៃនៃគ្រឿងបំពាក់ផ្សេងៗមិនក្រោម ៥ម៉ឺនដុល្លារនោះទេ។

ផ្នែកផ្សេងៗនៃឡាន អាខ្លាឃ្លោក
លោក វង្ស គឹមហួត បានឲ្យដឹងថា ឡានដែលលោកកំពុងជិះប្រណាំង OFF ROAD បច្ចុប្បន្ននេះគឺ Toyota Hilux 1993 សេរីចាស់នោះទេ។ ប៉ុន្តែបើនិយាយពីគ្រឿងបន្លាស់គឺសុទ្ធតែឆ្នាំថ្មី និងទំនើបមិនចាញ់រថយន្តផ្សេងដែលស្អាតៗប៉ុន្មានទេ។

ផ្នែកផ្សេងៗនៃឡាន អាខ្លាឃ្លោក
ឡានរហ័ស្សនាម «អាខ្លាឃ្លោក» ខាងលើនេះឆ្លងកាត់ទីលានជាមួយលោកបាន ៤ដងមកហើយ និងធ្លាប់ដណ្ដើមបានជើងឯកនៅឯប្រទេសថៃកន្លងមកទៀតផង។ បើនិយាយពីតម្លៃវិញរថយន្តនេះគឺប្រើតែតួ Toyota Hilux 1993 ប៉ុណ្ណោះទេ ចំណែកម៉ាស៊ីនសេរីផ្សេងឆ្នាំ២០២៣ និងគ្រឿងបន្លាស់គឺសុទ្ធតែទំនើបៗដែលចំណាយលើការបំពាក់នេះអស់សរុបប្រហែល ៥ម៉ឺនដុល្លារ។ បច្ចុប្បន្ននេះកំពុងពិនិត្យគ្រប់ផ្នែកទាំងអស់ដើម្បីត្រៀមយកទៅប្រណាំងនៅឯប្រទេសឡាវដើមខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។

ផ្នែកផ្សេងៗនៃឡាន អាខ្លាឃ្លោក
បញ្ជាក់ដែរថា លោក វង្ស គឹមហួត តំណាងឲ្យក្រុម VKH Racing Team និងជាក្រុមមួយក្នុងចំណោមក្រុមទាំង ៣របស់កម្ពុជា នឹងចូលរួមការប្រកួតប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ (OFF ROAD)។ ការប្រកួតនៅប្រទេសឡាវនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី៦ ដល់ ៩ ខែវិច្ឆិកា ឆ្នាំ២០២៥៕





ផ្នែកផ្សេងៗនៃឡាន អាខ្លាឃ្លោក

លោក វង្ស គឹមហួត
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


