កីឡា
ហាន់ ពី អាចនឹងប៉ះ ឃឹម ឌីម៉ី ប្រសិនបើឈ្នះដៃគូនៅជុំទី១ នៃម៉ារ៉ាតុងដណ្ដើមពានរង្វាន់នៅ BTV
ការប្រកួតម៉ារ៉ាតុងដណ្ដើមពានរង្វាន់លើប្រភេទទម្ងន់ ៥៧គីឡូក្រាមរបស់សង្វៀន BTV សប្ដាហ៍នេះគួរឲ្យចាប់អារម្មណ៍ ខណៈបេក្ខភាពខ្មែរសុទ្ធតែកីឡាករកំពុងឡើងកូដ ហាន់ ពី អាចនឹងជួប ឃឹម ឌីម៉ី វគ្គផ្ដាច់ព្រ័ត្រ។

បេក្ខភាពដណ្ដើមពាន
កាន់តែកក្រើក និងជក់ចិត្តទៀតហើយសម្រាប់អ្នកតាមដានគុនខ្មែរពិសេសអ្នកគាំទ្រសង្វៀន BTV ក្នុងសប្ដាហ៍ននេះនៅស្រុកបាភ្នំ ខេត្តព្រៃវែង។ បេក្ខភាពប្រកួតម៉ារ៉ាតុងដណ្ដើមពានរង្វាន់អបដោយប្រាក់លានទម្ងន់ ៥៧គីឡូក្រាមនេះគឺមានកីឡាករ ហាន់ ពី ឃឹម ឌីម៉ី ចំណែកបរទេសមានកីឡាករ Sirvan Amini និងកីឡាករ Martia Mozafari។
ប្រសិនបើបេក្ខភាពខ្មែរទាំងពីរខាងលើឈ្នះដៃគូដូចគ្នានៅជុំទី១ នោះច្បាស់ណាស់ ហាន់ ពី នឹងជួប ឃឹម ឌីម៉ី នៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមយកពាន និងប្រាក់លានតែម្ដង។ ប៉ុន្តែប្រសិនបើអ្នកលេងគុនខ្មែរទាំងពីរនាក់នេះម្នាក់ណាភ្លាត់ចាញ់នឹងអស់ឱកាសឡើងទៅជួបគ្នាហើយ។

កម្មវិធីប្រកួត
បញ្ជាក់ដែរថា ការប្រកួតម៉ារ៉ាតុងដណ្ដើមពានរង្វាន់ខាងលើនេះរៀបចំឡើងដោយសង្វៀន BTV ដែលគ្រោងធ្វើឡើងនៅឯភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ការប្រកួតនេះនឹងចាប់ផ្ដើមឡើងពីម៉ោង ៦ល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ចូលរួមទស្សនាគាំទ្រការប្រកួតទាំងអស់គ្នាដើម្បីលើកទឹកចិត្តកីឡាករគុនខ្មែរ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


