ការប្រកួតម៉ារ៉ាតុងដណ្ដើមពានរង្វាន់ទម្ងន់ ៥៧គីឡូក្រាមរបស់សង្វៀន BTV សប្ដាហ៍នេះគួរឲ្យចាប់អារម្មណ៍ ខណៈបេក្ខភាពខ្មែរសុទ្ធតែកីឡាករកំពុងឡើងកូដ ហាន់ ពី អាចនឹងជួប ឃឹម ឌីម៉ី
ការប្រកួតនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នេះជាការសម្រេចបំណងធំមួយរបស់កីឡាករ ពេជ្រ អាទិទេព ដែលរូបគេចិញ្ចឹមចិត្តរង់ចាំការប្រកួតសងសឹកជាមួយអ្នកលេងគុនខ្មែរមកពីបាត់ដំបងគឺ ហាន់ ពី នេះជារហូតមកហើយ