កីឡា
មកដឹងពីប្រវត្តិរហ័ស្សនាម «ទឹកត្រី» របស់កីឡាករបាល់ទះល្បីនៅព្រែកឯងជំនាន់ ២០០៨
កីឡាករល្អប្រចាំភូមិចុងព្រែក ឃុំព្រែកឯង ស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីឆ្នាំ២០០៨-២០០៩ លោក គុណ ប៊ុនសាន រំលឹកអតីតកាលគេដាក់រហ័ស្សនាម «ទឹកត្រី» ព្រោះកាលនោះជួយលក់នំគ្រក់ម្ដាយទើបគេហៅជាប់ឈ្មោះរហូតដល់សព្វថ្ងៃ។

លោក គុណ ប៊ុនសាន
លោក គុណ ប៊ុនសាន បានឲ្យដឹងថា រហ័ស្សនាម ឬឈ្មោះ «ទឹកត្រី» នេះគឺប្អូនប្រុសម្នាក់ហៅខ្លួនតាំងពីជំនាន់លេងបាល់ទះអំឡុងឆ្នាំ២០០៨-២០០៩ មកម្ល៉េះនៅឯភូមិចុងព្រែក តែឥលូវប្ដូរមកជាសង្កាត់ចុងព្រែក ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញហើយ។ កាលដោយនោះដោយសារតែខ្លួនដែរហៅប្អូនប្រុស ភ័ត្រា មុនថា «អាជ្រក់» ដូច្នេះទើបគេរករហ័ស្សនាមដាក់ឲ្យវិញ។

លោក គុណ ប៊ុនសាន និងមិត្តភក្តិ
អតីតលីប្រូរបស់ វិសាខា ខាងលើបន្តទៀតថា កាលអំឡុងឆ្នាំ២០០៨ នោះក្រោយពេលទំនេរពីការរៀនសូត្រខ្លួនតែងតែជួយច្រកទឹកត្រីនំគ្រក់ឲ្យម្ដាយជារៀងរាល់ពេលទើបគេដាក់ឈ្មោះ «ទឹកត្រី» រហូតមកដល់ពេលនេះ។ កាលជំនាន់ល្បីឈ្មោះលេងល្អនោះគឺក្នុងភូមិក្រុមរបស់លោកចាប់គូមិនបាននោះទេ។ ក្រៅពីនេះមានក្រុមដទៃមកជួបប្រកួតជាបន្តបន្ទាប់រហូតលោកធ្លាប់ឈ្នះស្មាត់ល្បីឈ្មោះ ទូច អង្គរក្ស ទៀតផង។

លោក គុណ ប៊ុនសាន
អំឡុងពេលនោះគឺលោកអាចលេងបានទាំងផ្នែកប៉ះសេ ស្មាត់ និងជួយចាប់សេវាដល់មិត្តរួមក្រុម ពោលអាចលេងបានគ្រប់តួនាទីប្រសិនបើផ្នែកណាខ្វះ។ សមត្ថភាពចេះតែកើនឡើងរហូតលោកអភិវឌ្ឍន៍ខ្លួនចូលហ្វឹកហាត់ជាមួយក្លឹប ស.ស.យ.ក ខេត្តព្រៃវែង ឬ វិសាខានា ពេលបច្ចុប្បន្ននេះ។
រំលឹកដែរថា ឥលូវនេះលោក គុណ ប៊ុនសាន បានចូលនិវត្តន៍ពីបាល់ទះអាជីពតាំងពីអំឡុងឆ្នាំ ២០២១ មកម្ល៉េះ និងកំពុងបង្ហាត់ក្រុមស្នងការរាជធានីភ្នំពេញ ផ្នែកនារី និងបង្ហាត់សិស្សបែបសុខភាព៕



លោក គុណ ប៊ុនសាន
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


