កីឡា
ភាពខ្លាំងរបស់ ហុងកុង មានកីឡាករ ៦ នាក់លេងនៅលីគកំពូលប្រទេស ចិន
ក្រុមបាល់ទាត់ជម្រើស ចិនហុងកុង បានកោះហៅកីឡាករលេងនៅលីគកំពូល ចិន (Chinese Super League) ដល់ទៅ ៦ នាក់ សម្រាប់ការប្រកួតមិត្តភាពទល់នឹងក្រុមជម្រើសជាតិ កម្ពុជា នៅថ្ងៃ ព្រហស្បតិ៍ ទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥។

ក្រុមហុងកុង បានប្រមូលផ្តុំកីឡាករសំខាន់ៗជាច្រើន ជាពិសេសមានកីឡាករលេងនៅលីគកំពូល ចិន ដល់ទៅ ៦ នាក់ ដើម្បីមកជួបក្រុមជម្រើសជាតិ កម្ពុជា នៅថ្ងៃទី ១៣ ខែ វិច្ឆិកា។ ការប្រមូលផ្តុំរបស់ពួកគេលើកនេះ មិនត្រឹមតែសម្រាប់ការប្រកួតមិត្តភាពទល់ កម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែដើម្បីការប្រកួតសំខាន់នៅវគ្គជម្រុះពាន AFC Asian Cup ទល់នឹងក្រុមជម្រើសជាតិ សិង្ហបុរី នៅថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥។

ក្រឡេកមកមើលជំនួបថ្ងៃស្អែកនេះ កម្ពុជា អាចនឹងមិនងាយស្រួលឡើយ សម្រាប់ការលេងទល់នឹងក្រុម ហុងកុង ជាពិសេសត្រូវតទល់នឹងកីឡាករដែលលេងនៅលីគកំពូល ចិន។ កីឡាករទាំង ៦ នាក់ ដែល ហុងកុង កោះហៅមកពីក្រុមក្នុងលីគកំពូល ចិន រួមមាន ខ្សែការពារស្លាបស្តាំ Tze-Nam Yue (លេងនៅក្រុម MZ Hakka), ខ្សែការពារស្តាំ Alex Jojo (លេងនៅក្រុម Shanghai Port F.C.), ខ្សែការពារឆ្វេង Shinichi Chan (លេងនៅក្រុម SH Shenhua), ខ្សែការពារឆ្វេង Ming-Him Sun (លេងនៅក្រុម TJ Jinmen Tiger), ខ្សែប្រយុទ្ធស្លាបឆ្វេង Raphael Merkies (លេងនៅក្រុម SD Taishan) និងខ្សែប្រយុទ្ធកណ្តាល Matt Orr (លេងនៅក្រុម SZ Peng City)។

គួរឱ្យដឹងថា ក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា មិនធ្លាប់មានប្រវត្តិឈ្នះ ហុងកុង ឡើយ ឡើយ ដោយរាប់ចាប់តាំងពីឆ្នាំ ១៩៥៧ មក។ ក្នុងនោះការជួបគ្នា ១០ លើក គឺ កម្ពុជា ទទួលបានលទ្ធផលស្មើ ២ លើក និងបរាជ័យ ៨ លើក៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


