កីឡា
សារ៉េត គ្រីយ៉ា តែតចូល១គ្រាប់ ជួយ កម្ពុជា ស្មើ ហុងកុង ១-១ ខណៈវគ្គ២មានឱកាសច្រើន
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ ជាមួយម្ចាស់ផ្ទះ ហុងកុង សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥។

ការប្រកួតនៅវគ្គទី១ ក្រុមហុងកុង បានដាក់សម្ពាធខ្លាំងមែនទែនតាមរយៈការវាយលុក និងគៀបសង្កត់លើកម្ពុជា ហើយក៏មានឱកាសស៊ុតជាច្រើនលើក។ ពួកគេដាក់សម្ពាធខ្លាំងធ្វើឲ្យកីឡាករកម្ពុជាគ្រប់គ្រងបាល់មិនបានយូរទេ។ ទីបំផុត ពួកគេបំប៉ោងសំណាញ់ទីរបស់កម្ពុជានៅនាទី៣១ ដោយកីឡាករ Wong Wai ដើម្បីមុខ ១-០។
ប៉ុន្តែការនាំមុខរបស់ហុងកុង បានត្រឹមតែ ២ នាទីប៉ុណ្ណោះ ត្រូវបានកម្ពុជា រកបានគ្រាប់បាល់តាមស្មើ ១-១ តាមរយៈការតែតចូលរបស់ខ្សែការពារ និងជាប្រធានក្រុម សារ៉េត គ្រីយ៉ា នៅនាទី៣៣ បន្ទាប់ពី ញាណ សុស៊ីដាន លើកបាល់ជ្រុង។ ការប្រកួតចុងវគ្គទី១ ហុងកុង នៅតែបន្តដាក់សម្ពាធ ប៉ុន្តែមិនអាចរកគ្រាប់បាល់បាន។

នៅវគ្គទី២ ក្រុមកម្ពុជាហាក់កាន់តែល្អប្រសើរជាងវគ្គទី១ ខណៈម្ចាស់ផ្ទះ ហុងកុង ហាក់ដូចជាថមថយក្នុងការសម្រុកខ្លាំង។ តាមរយៈការលេងការពារ និងវាយបកបានផ្តល់ឱកាសឲ្យកម្ពុជាទទួលបានឱកាសស៊ុតជាច្រើនលើកពោលគឺហោចណាស់ក៏ ៥ លើកដែរ ប៉ុន្តែខ្សែប្រយុទ្ធ សារ ទី និង Andres Neito មិនអាចស៊ុតផុតដៃអ្នកចាំទីរបស់ ហុងកុងឡើយ។
ជារួមក្រុមធ្វើបានល្អនៅវគ្គទី២ ហើយមានឱកាសច្រើន ប៉ុន្តែមិនអាចទម្លាយសំណាញ់ទីរបស់ ហុងកុង បន្ថែមទៀតបាន។ សរុបទៅ កម្ពុជា មិនទាន់អាចយកឈ្នះលើ ហុងកុង បានឡើយក្នុងប្រវត្តិសាស្ត្រ ជួបគ្នា ១១ លើកពោលគឺស្មើ ៣ លើក និង ចាញ់ ៨ លើក៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


