កីឡា
លទ្ធផលការប្រកួត ស្វាយរៀងខាប់ U15 សប្តាហ៍ទី ៧ ធ្លាយគ្រាប់បាល់ដល់ ២៤ គ្រាប់
ការប្រកួត ស្វាយរៀងខាប់ អាយុក្រោម ១៥ ឆ្នាំ លើកទី ២ ឆ្នាំ ២០២៥ បានបញ្ចប់សប្តាហ៍ទី ៧ ហើយ ខណៈការប្រកួតសរុបទាំង ៥ គូ ដែលប្រកួតនៅទីលានវិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ បានធ្លាយគ្រាប់បាល់រហូតដល់ ២៤ គ្រាប់។

លទ្ធផលការប្រកួតកាលពីថ្ងៃ សៅរិ៍ ទី ១៥ ខែ វិច្ឆិកា គឺមាន ២ គូ ក្នុងនោះក្រុម សសយក សង្កាត់ស្វាយតឿ បានចាញ់ក្រុម ព្រះខ័នរាជស្វាយរៀង U15 ០-៥ និងក្រុម ដារ៉ូពិទូ Sport FC យកឈ្នះលើក្រុម ធូប្រាដឺ បាវិត ៤-១។

ចំណែកការប្រកួត ៣ គូទៀតនៅថ្ងៃ អាទិត្យ ទី ១៦ គឺក្រុម សសយក ស្រុកកំពង់រោទ៍ បានចាញ់ក្រុម CRS SPORT ក្នុងលទ្ធផល ៣-៥, ក្រុម គោព្រៃភូមិស្វាយធំ បានឈ្នះក្រុម សសយក ស្រុកចន្ទ្រា ក្នុងលទ្ធផល ៤-០ និងមួយគូទៀត ដែលជាគូចុងក្រោយ គឺក្រុមយុវជនសាមគ្គី បានឈ្នះក្រុម សាមគ្គីកីឡា ក្នុងលទ្ធផល ២-០។

ខាងក្រោមនេះជាលទ្ធផលការប្រកួតពាន ស្វាយរៀងខាប់ U15 លើកទី ២ សប្តាហ៍ទី ៧ ទាំង ៦ គូ៖
- សសយក សង្កាត់ស្វាយតឿ ០-៥ ព្រះខ័នរាជស្វាយរៀង U15 (ម៉ោង ០១:៤៥ រសៀល)
- ដារ៉ូពិទូ SPORT FC ៤-១ ធូប្រាដឺ បាវិត (ម៉ោង ០៣:៣០នាទីរសៀល)
- សសយក ស្រុកកំពង់រោទ៍ ៣-៥ CRS SPORT (ម៉ោង៨ព្រឹក)
- គោព្រៃភូមិស្វាយធំ ៤-០ សសយក ស្រុកចន្ទ្រា (ម៉ោង១:៤៥នាទីរសៀល)
- យុវជនសាមគ្គី ២-០ សាមគ្គីកីឡា (ម៉ោង៣:៣០នាទីរសៀល)៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


