កីឡា
ទីបំផុត ការប្រកួត ពានរង្វាន់ ស្វាយរៀងខាប់ លើកទី៧ វគ្គផ្តាច់ព្រ័ត្រ ធ្វើនៅថ្ងៃសៅរ៍នេះ
ទីបំផុតការប្រកួតពានរង្វាន់ ស្វាយរៀងខាប់ លើកទី៧ ឆ្នាំ ២០២៥ បានឈានចូលមកដល់វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃសៅរិ៍ សប្តាហ៍នេះ ជាជំនួបរវាងក្រុម ព្រះខ័នរាជស្វាយរៀង អាយុក្រោម ១៨ ឆ្នាំ ទល់នឹងក្រុម យុវជនសាមគ្គី។

ក្រុមទាំង ២ បានពុះពារឆ្លងកាត់នូវការប្រកួតតាមវគ្គនីមួយៗយ៉ាងពិបាក ពោលតាំងពីវគ្គចែកពូល ដែលមាន ៨ ពូល រហូតមកដល់វគ្គ ១៦ ក្រុម, ៨ ក្រុម, ពាក់កណ្តាលផ្តាច់ព្រ័ត្រ និងចុងក្រោយវគ្គផ្តាច់ព្រ័ត្រ។ សម្រាប់ការប្រកួតកាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកន្លងទៅ ក្រុម ព្រះខ័នរាជស្វាយរៀង អាយុក្រោម ១៨ ឆ្នាំ បានយកឈ្នះក្រុម កាំភ្លើងធំ ដោយលទ្ធផល ៣-២។ ចំណែក្រុម យុវជនសាមគ្គី វិញ បានយកឈ្នះលើក្រុម CRS Sport ដោយលទ្ធផល ៣-០។

រហូតដល់ពេលនេះ កីឡាករ សុខ គារ៉ា កំពុងត្រូវបានគេរំពឹង ថា នឹងឈ្នះស្បែកជើងមាសសម្រាប់ពានរង្វាន់ ស្វាយរៀងខាប់ លើកទី៧ បើទោះបីក្រុមរបស់គេគឺ កាំភ្លើងធំ មិនបានឡើងដល់វគ្គផ្តាច់ព្រ័ត្រក៏ដោយ ដោយសារបច្ចុប្បន្ន រូបគេរកបានគ្រាប់បាល់ច្រើនជាងគេរហូតដល់ ៣០ គ្រាប់ វ៉ាដាច់គ្រាប់បាល់អ្នកតាមពីក្រោយ កីឡាករ ទិន កាណូ និងកីឡាករ នៅ សុភាព ដល់ទៅ ១៥ គ្រាប់ ដោយពួកគេមាន ១៥ គ្រាប់ដូចគ្នា។
គួរបញ្ជាក់ ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ ស្វាយរៀងខាប់ លើកទី៧ ឆ្នាំ ២០២៥ នឹងធ្វើឡើងនៅកីឡដ្ឋានខេត្តស្វាយរៀង ថ្ងៃ សៅរិ៍ ទី ២៥ ខែ តុលា ឆ្នាំ ២០២៥ ដែលនឹងមានការផ្សាយផ្ទាល់ដោយ BTV News ផងដែរ។
អ្វីដែលកាន់តែពិសេស កម្មវិធីនេះនឹងមានវត្តមានតារាចម្រៀង Rap ដ៏ស្រស់សង្ហា គឺលោក Goofy ចូលរួមសម្តែង ព្រមទាំងមានការសម្ដែងសិល្បៈ របាំព្រាបសន្តិភាព របាំកុលាបភ្នំពេញ និងមានក្បួនដង្ហែព្រះម៉ែធរណី នាំយកពានរង្វាន់ប្រគល់ជូនក្រុមជើងឯក៕

អត្ថបទ៖ សេម កុសល
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


