កីឡា
លទ្ធផល ការប្រកួត ស្វាយរៀងខាប់ អាយុ១៥ឆ្នាំ សប្តាហ៍ទី ៣ សុទ្ធតែកើតមានគ្រាប់បាល់
ការប្រកួតពាន ស្វាយរៀងខាប់យុវជនអាយុក្រោម ១៥ ឆ្នាំ លើកទី២ បានបញ្ចប់សប្តាហ៍ទី ៣ កាលពីចុងសប្តាហ៍កន្លងទៅនេះ ដោយការប្រកួត ៣ គូសុទ្ធតែមានគ្រាប់បាល់ និងគ្មានការប្រកួតណាបញ្ចប់ដោយលទ្ធផលស្មើគ្នាឡើយ។

ការប្រកួតទាំង ៣ គូ កាលពីថ្ងៃអាទិត្យ ទី ១៩ ខែ តុលា ឆ្នាំ ២០២៥ ដោយការប្រកួតពូល ក ក្រុម សសយក ស្រុកចន្ទ្រា បានចាញ់ក្រុម គោព្រៃភូមិស្វាយធំ ក្នុងលទ្ធផល ២ ទល់នឹង ៣។ ចំណែកពូក ខ មាន ២ គូ ក្នុងនោះក្រុម សាមគ្គីកីឡា បានចាញ់ក្រុម យុវជនសាមគ្គី ក្នុងលទ្ធផល ៣ ទល់នឹង ៤ និងមួយគូទៀត ក្រុមយ៉ាំងស្តារ (YOUNG STAR) បានចាញ់ក្រុម សសយក ស្រុកស្វាយទាប ក្នុងលទ្ធផល ១ ទល់នឹង ២។

សរុបជារួម ក្រុមទទួលបាន ៣ ពិន្ទុសម្រាប់ការប្រកួតសប្តាហ៍ទី ៣ នេះរួមមាន ក្រុម គោព្រៃភូមិស្វាយធំ, ក្រុម យុវជនសាមគ្គី និងក្រុម យុវជនសាមគ្គី។

គួរឱ្យដឹងថា ការប្រកួតស្វាយរៀងអាប់អាយុ១៥ឆ្នាំ លើកទីនេះ មាន ១៥ក្រុម មកពីបណ្តាស្រុក-ក្រុង ទាំង ៨ ទូទាំងខេត្តស្វាយរៀង បានចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍លើកទី២នេះ។ រូបមន្តនៃការប្រកួតគឺ បែងចែកជា ៤ ពូល ក្នុងនោះ ៣ ពូលមាន ៤ ក្រុម និង ១ ពូលមាន ៣ ក្រុម ដោយធ្វើការប្រកួតចំនួន២ជើង និងយកចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ ឡើងទៅវគ្គ ៨ក្រុមបន្តទៀត៕

អត្ថបទ៖ សេម កុសល
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៥៨ នាទី agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៤២ នាទី agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ២០ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


