កីឡា
ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាង ខណៈ ភ្នំពេញក្រោន បន្តមិនចាញ់ក្នុងលីគ
ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង កំពុងបន្តឈរនៅកំពូលតារាងនៃលីគកំពូល កម្ពុជា (Cambodian Premier League) ខណៈ ភ្នំពេញក្រោន កំពុងបន្តកំណត់ត្រាមិនទាន់ចាញ់ទាល់តែសោះនៅក្នុងលីគ បន្ទាប់ពីបញ្ចប់ការប្រកួតសប្តាហ៍ទី ៩ កាលពីថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥។

ក្រុម ព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើក្រុម អាយអេសអាយដង្កោរសែនជ័យ ក្នុងលទ្ធផល ៦ ទល់នឹង ១ នៅកីឡដ្ឋាន AIA KMH Park។ ក្រុមព្រះខ័នរាជស្វាយរៀង រកបានគ្រាប់បាល់នាំមុខមុន ដែលស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យដោយអ្នកចាំទី វីរះ ដារ៉ា នៅនាទីទី ១។ លុះឈានចូលនាទីទី ៣២ ក្រុម អាយអេសអាយ ដង្កោរសែនជ័យ រកគ្រាប់បាល់តាមស្មើមកវិញ ដោយកីឡាករ Onda Sonosuke។

ឈានចូលវគ្គទី ២ ក្រុមភ្ញៀវ ព្រះខ័នរាជស្វាយរៀង ធ្វើបានល្អខ្លាំង ដោយបានបន្ថែម ៥ គ្រាប់ទៀត ដែលរួមចំណែកស៊ុតបញ្ចូលទីដោយ Kwame Peprah នៅនាទីទី ៧០, ញាន សូស៊ីដាន់ នាទីទី ៧៦, Cristian នៅនាទីទី ៨៥, Patrick Robson នៅនាទីទី ៩០+២ និង Cristian មួយគ្រាប់ទៀតនៅនាទីទី ៩០+៧។
ក្រោយជ័យជម្នះនេះ បានធ្វើឱ្យ ព្រះខ័នរាជស្វាយរៀង បន្តឈរនៅកំពូលតារាងក្នុងលីគកំពូល កម្ពុជា ក្រោយឆ្លងកាត់ ៩ ប្រកួត ឈ្នះ ៨ និងចាញ់ ១ មាន ២៤ ពិន្ទុ និងកំពុងវ៉ាក្រុមលេខ ២ អង្គរថាយហ្គើរ ចំនួន ៣ ពិន្ទុ។
ក្រឡេកមកមើល ភ្នំពេញក្រោន វិញ ក៏បានទទួលជ័យជម្នះសម្រាប់ការប្រកួតសប្តាហ៍ទី ៩ ផងដែរ ដោយយប់មិញ ពួកគេបានយកឈ្នះលើក្រុម ណាហ្គាវើលដ៍ ក្នុងលទ្ធផល ១ ទល់នឹង ០។ មួយគ្រាប់ដ៏សំខាន់របស់ ភ្នំពេញក្រោន នេះ គឺរកបានដោយកីឡាករវ័យក្មេង យ៉ែម ដេវីត នៅនាទីទី ៣៦។

ជុំវិញជ័យជម្នះនេះ បានធ្វើឱ្យ ភ្នំពេញក្រោន ពេលនេះបន្តកំណត់ត្រារបស់ខ្លួនមិនទាន់ស្គាល់ពាក្យបរាជ័យទាល់តែសោះនៅក្នុងលីគកំពូល កម្ពុជា ដោយឆ្លងកាត់ការប្រកួតចំនួន ៩ ប្រកួត ឈ្នះ ៦ និងស្មើ ៣ មាន ២១ ពិន្ទុ។ ភ្នំពេញក្រោន ជាក្រុមតែមួយគត់ ដែលមិនទាន់ចាញ់ក្នុងលីគ ខណៈក្រុម ១០ ផ្សេងទៀត សុទ្ធតែបានស្គាល់ការបរាជ័យអស់ហើយ។

គួរឱ្យដឹងថា ក្រុមផ្សេងៗបានបញ្ចប់ការប្រកួតជុំទី ១ ហើយ លើកលែងតែ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ដោយសារការប្រកួតរបស់ពួកគេកន្លងទៅត្រូវបានលើកពេល ព្រោះជាប់ភារកិច្ចលេងពាន AFC Challenge League។
ការប្រកួតសប្តាហ៍ទី ១០ របស់ ព្រះខ័នរាជស្វាយរៀង ត្រូវជួបជាមួយក្រុម អឹមអូអាយ កំពង់ដេវ៉ា នៅថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២៥។ ចំណែក ភ្នំពេញក្រោន វិញ ត្រូវជួបក្រុម អង្គរថាយហ្គើរ នៅថ្ងៃទី ១៧ ខែ ធ្នូ ដូចគ្នា៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


