Connect with us

កីឡា

Kwame វ៉ាដាច់​ Kurita និងមិត្តរួមក្រុម Patrick ៣​គ្រាប់ កីឡាករស៊ុតច្រើនបំផុតក្នុងលីគកម្ពុជា

បានផុស

នៅ

ខ្សែប្រយុទ្ធរបស់ក្រុម ព្រះខ័នរាជស្វាយរៀង កីឡាករ Kwame Peprah កំពុងឈរនៅលើគេ ក្នុងនាមជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេបំផុតប្រចាំលីគកំពូល កម្ពុជា (Cambodian Premier League)។

កីឡាករ Kwame Peprah
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយឆ្លងកាត់ ១០ ប្រកួតក្នុងលីគកំពូល កម្ពុជា ពេលនេះខ្សែប្រយុទ្ធសញ្ជាតិ ហ្គាណា Kwame Peprah រកបានគ្រាប់បាល់សរុបឱ្យក្រុម ព្រះខ័នរាជស្វាយរៀង បានចំនួន ១០ គ្រាប់ហើយ។ គ្រាប់បាល់ទី ១០ របស់ Kwame គឺរកបានកាលពីថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នៅក្នុងការប្រកួត ដែលព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើក្រុម ណាហ្គាវើលដ៍ ក្នុងលទ្ធផល ២ ទល់នឹង ១។

កីឡាករ Kwame Peprah

ស្ថិតិកីឡាកររកបានគ្រាប់បាល់ច្រើនបំផុតរបស់ Kwame Peprah បច្ចុប្បន្នកំពុងតាមពីក្រោយ ដោយកីឡាករ Kurita Mark Adjei របស់ក្រុម អង្គរថាយហ្គើរ និងមិត្តរួមក្រុមរបស់គេកីឡាករ Patrick Robson ដែលរកបានចំនួន ៧ គ្រាប់ស្មើគ្នា។

បញ្ជីឈ្មោះកីឡាកររកបានគ្រាប់បាល់ច្រើនបំផុត

ថ្វីដ្បិត Kwame Peprah លេងតួនាទី ជាខ្សែប្រយុទ្ធកណ្តាលក៏ពិតមែន ប៉ុន្តែស្ថិតិបញ្ជូន (assists) របស់គេក៏រកបានច្រើនគួរឱ្យកត់សម្គាល់ផងដែរ ដោយបច្ចុប្បន្នកីឡាកររកបានបញ្ជូន ៤ លើក និងកំពុងតាមពីក្រោយកីឡាករ Maksym Pryadun របស់ ភ្នំពេញក្រោន, កីឡាករ Oliveira Lucas របស់ ណាហ្គាវើលដ៍ និងកីឡាករ Park Jung-bin របស់ វិសាខា ដែលរកបានបញ្ជូន ៥ លើកដូចគ្នា៕

បញ្ជីឈ្មោះកីឡាកររកបានចំនួនបញ្ជូនច្រើនបំផុត

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម