កីឡា
សេន ប៊ុនថេន ទៅសួរសុខទុក្ខលោក មាស សុខគ្រី ដល់មន្ទីរពេទ្យ និងរំលឹកគុណបំណាចរបស់គ្រូ
លោក សេន ប៊ុនថេន បានទៅសួរសុខទុក្ខគ្រូធំលោក មាស សុខគ្រូ ដល់មន្ទីរពេទ្យរុស្សីបន្ទាប់ពីវះកាត់ជំងឺរួចរាល់កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ម្សិលមិញ និងរំលឹកគុណបំណាចដែលខ្លួនមានមកដល់សព្វថ្ងៃនេះ។

រូបភាពលោក សេន ប៊ុនថេន
លោក សេន ប៊ុនថេន បានបង្ហោះនៅលើហ្វេសបុករបស់ខ្លួនថា បន្ទាប់ពីរួចរាល់ការងារនៅឯខេត្តសៀមរាបភ្លាមគឺមកសួរសុខទុក្ខលោក មាស សុខគ្រី ដែលជាគ្រូធំរបស់ខ្លួនភ្លាមដែរ។ លោកបានជូនពរដល់គ្រូធំខាងលើឲ្យឆាប់ជាសះស្បើយពីជំងឺ និងបានវិលត្រឡប់មកកាន់គុនខ្មែរវិញផងដែរ។

រូបភាពលោក សេន ប៊ុនថេន
គ្រូប្រដាល់របស់ក្លឹបសេនប៊ុនថេនគុនខ្មែររូបនេះបន្តទៀតថា លោក មាស សុខគ្រី គឺជាអ្នកមានគុណ និងជាឪពុកទី២ របស់ខ្លួន។ លោកបានបង្ហាត់បង្រៀនគុនខ្មែរដល់រូបលោក និងបានផ្ដល់ដំបូន្មានល្អៗតម្រង់ទិសលើវិថីគុនខ្មែររហូតអាចឈរជើងបានដល់សព្វថ្ងៃនេះ។ លោកនឹងបន្តខំប្រឹងប្រែងបណ្ដុះធនធានកីឡាករថ្នាលបន្តទៀតដែលនេះជាក្ដីបំណងរបស់គ្រូជើងចាស់ខាងលើចង់ឃើញសិស្សរបស់លោកទទួលបានជោគជ័យ និងបន្តការងារគុនខ្មែរនេះពីរូបលោក។
បញ្ជាក់ដែរថា លោក មាស សុខគ្រី កាលពីពេលថ្មីៗនេះគេឃើញលោកចូលមន្ទីរពេទ្យរុស្សីដើម្បីវះកាត់ជំងឺកៀបសរសៃដោយជោគជ័យ។ លោកជាអ្នកបណ្ដុះធនធានគុនខ្មែរយ៉ាងសកម្មពីជំនាន់មុន និងជាគ្រូរបស់លោក សេន ប៊ុនថេន ផងដែរ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


