កីឡា
កីឡាករ ODAWARA ឆ្លើយទាំងទំនុកចិត្តគ្មានអ្វីត្រូវខ្លាច Johor ទោះមានកីឡាករធ្លាប់លេងនៅអ៊ឺរ៉ុបក៏ដោយ
ខ្សែការពាររបស់ក្លឹបបាល់ទាត់ព្រះខ័នរាជ្យស្វាយរៀង កីឡាករ ODAWARA ថាគ្មានអ្វីត្រូវខ្លាចចំពោះក្រុម Johor នោះទេបើទោះជាក្រុមមួយនេះមានកីឡាករមានបទពិសោធច្រើន និងធ្លាប់លេងនៅអ៊ឺរ៉ុបក៏ដោយក្នុងការប្រកួតពានរង្វាន់ Shopee Cup លើទឹកដីកម្ពុជាយប់នេះ។

កីឡាករ ODAWARA
ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញនេះកីឡាករ ODAWARA បានលើកឡើងថា តាមដែលរូបគេបានទស្សនាការប្រកួតថ្មីៗរបស់ក្រុមម៉ាឡេស៊ី Johor គឺគ្មានអ្វីត្រូវខ្លាច ឬគិតថាចាញ់ទៅលើក្រុមភ្ញៀវមួយនេះទេ។
កីឡាករសញ្ជាតិជប៉ុនរូបនេះបន្តទៀតថា លោកទទួលស្គាល់ថាក្រុម Johor សំបូរកីឡាករមានបទពិសោធច្រើនទាំងនៅក្នុងស្រុក និងនៅអ៊ឺរ៉ុប។ ប៉ុន្តែរូបលោករួមទាំងកីឡាកររបស់ព្រះខ័នរាជ្យស្វាយរៀងផ្សេងៗទៀតគឺប្រមូលស្មារតីបានល្អ និងមានទំនុកចិត្តខ្ពស់ចំពោះការប្រកួតជាមួយក្រុម Johor នៅយប់នេះ។

ទិដ្ឋភាពសន្និសីទសារព័ត៌មាន
ចំណែកលោក MCCONKEY ដែលជាគ្រូបង្វឹកព្រះខ័នរាជ្យស្វាយរៀងវិញ ចង់ឲ្យអ្នកគាំទ្រមកចូលរួមទស្សនា និងលើកទឹកចិត្តឲ្យបានច្រើនដូចទៅហ្នឹងលើកមុនៗដែលធ្លាប់បានធ្វើកន្លងមក។ ក្រុមព្រះខ័នរាជ្យស្វាយរៀង នៅរង់ចាំអ្នកគាំទ្រមកលើកទឹកចិត្តនៅឯពហុកីឡដ្ឋានមរតកតេជោ។ លោកសង្ឃឹមថាក្រោយបញ្ចប់ការប្រកួតអ្នកគាំទ្រនឹងមានមោទកភាពចំពោះក្រុមតំណាងកម្ពុជាមួយនេះ។

សកម្មភាពហ្វឹកហាត់
បញ្ជាក់ដែរថា ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល B នៃពានរង្វាន់ ASEAN Club Championship (Shopee Cup) រវាងព្រះខ័នរាជ្យស្វាយរៀង និង Johor Darul Ta’zim នេះនឹងធ្វើឡើងនៅយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានមរតកតេជោ វេលាម៉ោង ៧តទៅ។ Johor Darul Ta’zim ជាក្រុមខ្លាំងមួយនៅតំបន់អាស៊ាន និងកំពុងឈរលេខ១ ក្នុងពូល B មាន ៦ពិន្ទូនៃពានរង្វាន់ Shopee Cup នេះទៀតផងក្រោយ ២ប្រកួតឈ្នះទាំង ២ប្រកួត និងស៊ុតបញ្ចូលទីដៃគូបានរហូត ៧គ្រាប់ និងរបូតវិញតែ ១គ្រាប់ប៉ុណ្ណោះ៕


ទិដ្ឋភាពអ្នកគាំទ្រកន្លងទៅ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


