កីឡា
ការប្រកួតផ្ដាច់ព្រ័ត្រដណ្ដើមប្រាក់រង្វាន់១ម៉ឺនដុល្លាររបស់ ប៊ុន សុធា ត្រូវលើកពេលហើយ
នេះបើតាមការបញ្ជាក់របស់កីឡាករ ប៊ុន សុធា ថាជំនួបវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ និងអមដោយប្រាក់រង្វាន់លើកទឹកចិត្ត ១ម៉ឺនដុល្លាររបស់ខ្លួនជាមួយកីឡាករ ប៉ែនកាក់ យ៉ាស៊ីន ត្រូវលើកពេលហើយដោយសារបញ្ហាឈ្លានពានរបស់សៀម។

កីឡាករ ប៊ុន សុធា
កីឡាករ ប៊ុន សុធា បានបង្ហោះវីដេអូបញ្ជាក់ថា ដោយសារតែបញ្ហាឈ្លានពានរបស់សៀមមកលើកម្ពុជា និងកំពុងផ្ទុះអាវុធនៅពេលនេះខាងស្ថានីយទូរទស្សន៍ PNN បានលើកពេលការប្រកួតផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះហើយ។ មូលហេតុលើកពេលដូចបានដឹងស្រាប់ហើយអំពីបញ្ហាប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជាកំពុងការពារទឹកដីពីការឈ្លានពានរបស់សៀម។
ប៊ុន សុធា បន្តទៀតថារូបគេផ្ទាល់ក៏មិនមានអារម្មណ៍ក្នុងការប្រកួតដែរដោយអាណិតគិតដល់វិរកងទ័ពកម្ពុជាដែលកំពុងតតាំងជាមួយសត្រូវសៀមនៅពេលនេះ។ ដូច្នេះការប្រកួតវគ្គផ្ដាច់ព្រ័ត្រធ្វើឡើងវិញនៅពេលណានោះមិនទាន់អាចកំណត់បានឡើយ។
បញ្ជាក់ដែរថា បើតាមការកំណត់គឺថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះកីឡាករ ប៊ុន សុធា នឹងត្រូវប្រកួតផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ជាមួយកូនសិស្សលោក សេន ប៊ុនថេន ប៉ែនកាក់ យ៉ាស៊ីន អមដោយប្រាក់រង្វាន់ ១ម៉ឺនដុល្លារនៅសង្វៀន PNN៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


