កីឡា
សារចែករំលែកពីលោក ឃឹម សុជាតិ ដល់ប្រជាពលរដ្ឋភៀសសឹកការពារបាត់សាច់ញាតិ
លោក ឃឹម សុជាតិ ដែលជាគ្រូបង្វឹកប្រដាល់ និងជាចៅក្រម បានផ្ញើសារដល់ប្រជាពលរដ្ឋពិសេសជនភៀសសឹកគួរសរសេរលេខទូរសព្ទដាក់ជាមួយកូនចៅឲ្យជាប់ដើម្បីងាយស្រួលរកគ្នាអំឡុងពេលចលាចលភៀសខ្លួននេះ។

លោក ឃឹម សុជាតិ
លោក ឃឹម សុជាតិ ដោយសារតែមើលឃើញពីបញ្ហាប្រឈម និងការខ្វះខាតនៅពេលនេះលោកបានធ្វើវីដេអូផ្ដាំផ្ញើទៅជនភៀសសឹកទាំងអស់គួរសរសេរលេខទូរសព្ទដាក់ជាមួយកូនចៅតូចៗដើម្បីងាយស្រួលរកគ្នា ឬអាចទាក់ទងទៅបាននៅពេលបាត់គ្នាចៃដន្យណាមួយ។

លោក ឃឹម សុជាតិ និង ជួន សំណាង
គ្រូបង្វឹកក្លឹបប្រដាល់គុនខ្មែរដូនតារូបនេះបន្តទៀតថា អំឡុងពេលនេះមានជនភៀសសឹកច្រើនដល់ទៅរាប់ម៉ឺននាក់ ដូច្នេះអាចនឹងមានវង្វេងគ្នាពិសេសកូនចៅតូចៗ។ រឿងដែលល្អគួរធ្វើនោះគឺកត់លេខទូរសព្ទដាក់ជាមួយក្មេងដើម្បីមានអ្នកអាចជួយទំនាក់ទំនងរកសាច់ញាតិបាន។
បញ្ជាក់ដែរថា ការឈ្លានពានជាលើកទី២ របស់ប្រទេសសៀមមកលើកម្ពុជាមានរយៈពេល ១០ថ្ងៃមកហើយនៅមិនទាន់បានបញ្ឈប់នោះទេ។ អំឡុងការឈ្លានពាននេះមានជនភៀសសឹកប្រហែល ៤០ម៉ឺននាក់ហើយគិតមកដល់ពេលនេះដែលត្រូវភៀសខ្លួនចេញពីបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-សៀម៕

ទិដ្ឋភាពជនភៀសសឹក
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


