កីឡា
លោក គុណ ប៊ុនសាន រីករាយដែលសិស្សឡើងវគ្គផ្ដាច់ព្រ័ត្រទាំងពីរក្រុមហើយប៉ះគ្នាឯងនៅពាន Castor Winter League
លោក គុណ ប៊ុនសាន ដែលជាគ្រូបង្វឹកបាល់ទះផ្នែកនារីក្លឹបបាល់ទះស្នងការ ថាពិតជាសប្បាយចិត្តដែលសិស្សទាំងពីរក្រុមរបស់លោកបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រទាំងពីរហើយបានប៉ះគ្នាឯងទៀតនៃពានរង្វាន់ Castor Winter League សប្ដាហ៍នេះ។

រូបតំណាង (Castor Sport)
លោក គុណ ប៊ុនសាន បានឲ្យដឹងថា ទាំងក្រុម MOONNIGHT និងក្រុម FREAKS គឺសុទ្ធតែជាសិស្សៗដែលហ្វឹកហាត់បែបសុខភាពរបស់លោកកន្លងមក។ លោករីករាយចំពោះក្រុមដែលបានរៀបចំចូលរួមការប្រកួត Castor Winter League លើកនេះឈ្នះទាំងពីរបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រហើយប៉ះគ្នាឯងបែបនេះ។

ក្រុម MOONNIGHT
ការរៀបចំពានរង្វាន់ Castor Winter League នេះគឺពិតជាល្អ និងមានសារសំខាន់ណាស់ដល់កីឡាការិនីក្មេងៗដែលកំពុងហ្វឹកហាត់ទាំងអាជីព និងបែបសុខភាពបានចូលរួមប្រកួតដកស្រង់បទពិសោធជាក់ស្ដែងនេះ។ ការហ្វឹកហាត់គឺមិនដូចស្ថានភាពប្រកួតនោះឡើយ ដូច្នេះការដែលសិស្សៗបានចូលរួមលេងពាននេះគឺជួយពង្រឹងស្មារតីក្នុងទីលាន ដកស្រង់បទពិសោធជាក់ស្ដែងពិតប្រាកដ និងជាការត្រៀមខ្លួនដើម្បីកែប្រែចំណុចខ្វះខាតនានាដើម្បីឆ្ពោះទៅការប្រកួតពានសម្ដេចក្រឡាហោមពេលខាងមុខនេះ។

ក្រុម FREAKS
បញ្ជាក់ដែរថា ពានរង្វាន់បាល់ទះមហាជន Castor Winter League ផ្នែកនារី នេះគឺចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ និងត្រូវប្រកួតផ្ដាច់ព្រ័ត្រនៅថ្ងៃទី២១ ខែធ្នូ នេះហើយ។ ផ្នែកនារីនេះគឺជាការប៉ះគ្នារវាងក្រុម MOONNIGHT និង ក្រុម FREAKS នៅឯទីតាំង Castor Sports Gym៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


