កីឡា
MC បាល់ទះ លោក ខេន លើកពីចំណុចខ្វះខាតរបស់ឥណ្ឌូណេស៊ីក្រោយចាញ់ថៃនៅវគ្គផ្ដាច់ព្រ័ត្រស៊ីហ្គេម ២០២៥
លោក ខេន ដែលជា MC បាល់ទះប្រចាំសហព័ន្ធ និងជាអ្នកតាមដានវិស័យកីឡាមួយនេះយ៉ាងជាប់លាប់បង្ហាញការយល់ឃើញថា ការចាញ់របស់ឥណ្ឌូណេស៊ីក្រោមថ្វីដៃម្ចាស់ផ្ទះថៃនៅស៊ីហ្គេម ២០២៥ លេងមិនសូវត្រូវគ្នា និងជាប់បាំងច្រើន។

លោក ខេន និងកីឡាករ
នេះបើតាមការបង្ហោះនៅលើហ្វេសបុកផេក Pou Ken របស់ខ្លួនគឺ MC រូបនេះសម្ដែងការសោកស្ដាយចំពោះក្រុមខ្លាំងប្រចាំតំបន់អាស៊ាន និងជាម្ចាស់មេដាយមាស ៣សម័យដែលភ្លាត់ចាញ់វគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាសស៊ីហ្គេម ២០២៥ ជាមួយថៃ។

ក្រុមឥណ្ឌូណេស៊ី
MC បាល់ទះប្រចាំសហព័ន្ធរូបនេះមើលឃើញថាក្រុមជម្រើសជាតិរបស់ឥណ្ឌូណេស៊ី លើកនេះលេងមិនសូវស៊ីសង្វាក់គ្នានោះឡើយ។ លើសពីនេះទៅទៀតកីឡាករចាប់សេវារបស់ក្រុមថៃមិនសូវបាន និងការឡើងផ្ដាច់គឺជាប់បាំងក៏ច្រើនថែមទៀត។ លោកសោកស្ដាយដែលក្រុមខ្លាំងឥណ្ឌូណេស៊ីមិនអាចឈ្នះមេដាយមាសស៊ីហ្គេម ជាលើកទី៤ បាននៅឆ្នាំ២០២៥ នេះ។

ក្រុមថៃ
បញ្ជាក់ដែរថា ដែរការប្រកួតវិញ្ញាសាបាល់ទះក្នុងសាលនៅព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នេះបានបញ្ចប់ទៅដោយមេដាយមាសបានលើម្ចាស់ផ្ទះថៃ មេដាយប្រាក់ បានលើឥណ្ឌូណេស៊ី និងមេដាយសំរឹទ្ធ បានលើហ្វីលីពីន។ វគ្គផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ រវាងថៃ និង ឥណ្ឌូណេស៊ី គឺតានតឹង និងប្រដេញគ្នារហូតដល់ ៥សិតទើបអាចរកឃើញម្ចាស់មេដាយមាសបាន៕

ក្រុមឥណ្ឌូណេស៊ី

អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


