Connect with us

កីឡា

Simone កំពុងក្លាយជាស្តេច​ប៉ះសេក្នុងលោក ក្រោយសាងកំណត់ត្រាមិនគួរឱ្យជឿ

បានផុស

នៅ

កីឡាករបាល់ទះជម្រើសជាតិ អ៉ីតាលី Simone Giannelli កំពុងជាប់ឈ្មោះជាអ្នកលេងបាល់ទះ​ឆ្នើមបំផុតក្នុងពិភពលោក បន្ទាប់ពីរូបគេសាងស្នាដៃជាច្រើនទាំងជាមួយក្លិបអាជីព និងជម្រើសជាតិនៅឆ្នាំ ២០២៥ ។

កីឡាករ Simone Giannelli
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២៥ កន្លងទៅ កីឡាករ Simone Giannelli ទើបតែបានជួយឱ្យក្រុមនៃលីគ អ៉ីតាលី Sir Sicoma Perugia គ្រងជើងឯកពានរង្វានក្លិបបាល់ទះពិភពលោក (FIVB Volleyball Men’s Club World Championship 2025) បន្ទាប់ពីយកឈ្នះលើក្រុមខ្លាំងរបស់​ជប៉ុន Osaka Bluteon នៅវគ្គផ្តាច់ព្រ័ត្រ ៣ សិត ០។ អ្វីដែលកាន់តែពិសេស គឺ Simone បានឈ្នះពានឯកត្តជនដល់ទៅ ២ ម្នាក់ឯង រួមមាន អ្នកលើកបាល់ល្អបំផុត និងកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ (MVP)។

កីឡាករ Simone Giannelli

នៅឆ្នាំ ២០២៥ ត្រូវបានគេចាត់ទុកជាឆ្នាំដ៏ជោគជ័យបំផុតសម្រាប់អ្នកលើកបាល់ កម្ពស់ ១.៩៩ ម៉ែត្រ។ កីឡាករបានឈ្នះពានធំៗជាច្រើនទាំងជាមួយក្លិប និងជម្រើសជាតិ។ ជាមួយក្លិប Simone បានឈ្នះ​ជើង​ឯក​ទ្វីបអឺរ៉ុប​ CEV Champions League និងជើង​ឯក​ក្លិបពិភព​លោក​ Club World Championship។ ចំណែកជាមួយជម្រើសជាតិ អ៉ីតាលី បានឈ្នះជើង​ឯក​ពិភព​លោក​ FIVB World Championship និងជើង​ឯក​រង​​លីគ​ពិភព​លោក​ FIVB Nations League ។

កីឡាករ Simone Giannelli

ងាកមកចាប់អារម្មណ៍ជាមួយពានឯកត្តជនវិញ នៅឆ្នាំ ២០២៥ កីឡាករ Simone បានឈ្នះគ្រប់ព្រឹត្តិការណ៍ ដែលគេលេង រួមមាន កីឡាករល្អបំផុតប្រចាំពានរង្វាន់ CEV Champions League, កីឡាករល្អបំផុតប្រចាំពានរង្វាន់ Club World Championship, អ្នកលើកបាល់ល្អបំផុតប្រចាំពានរង្វាន់ Nations League, អ្នកលើកបាល់ល្អបំផុតប្រចាំពានរង្វាន់ FIVB World Championship, អ្នកលើកបាល់ល្អបំផុតប្រចាំពាន CEV Champions League និងអ្នកលើកបាល់ល្អបំផុតប្រចាំពានរង្វាន់ Club World Championship៕

កីឡាករឈ្នះពានឯកត្តជនក្នុងពាន Club World Championship
កីឡាករ Simone Giannelli

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម