Connect with us

កីឡា

ក្រុមលំដាប់កំពូលទាំង ១០ មានតម្លៃថ្លៃបំផុតក្នុងលោកបច្ចុប្បន្ន ខណៈ Barcelona ឈរលេខ ៦

បានផុស

នៅ

ស្ថាប័ន Transfer Market បានបង្ហាញអំពីបច្ចុប្បន្នភាពចុងក្រោយនៃតម្លៃក្លិប​បាល់ទាត់នីមួយៗ ដោយបង្ហាញចំណាត់ថ្នាក់ក្រុមកំពូលទាំង ១០ មានតម្លៃថ្លៃបំផុតលើពិភពលោក ខណៈកីឡាករក្នុងក្រុម Real Madrid នៅតែបន្តឈរលេខ ១ ហើយ Barcelona ដែលជាគូប្រជែងវិញ ឈរនៅលេខ ៦។

ក្រុម Real Madrid
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទិន្នន័យរបស់ Transfermarkt បានបង្ហាញ ថា តម្លៃក្រុមរបស់ Real Madrid បច្ចុប្បន្នឈានដល់ ១.៦២ ពាន់លានដុល្លារអាមេរិក។ ចំណែក Arsenal ឈរនៅលេខ ២ តាមពីក្រោយជាមួយតម្លៃ ១.៥២ ពាន់លានដុល្លារអាមេរិក។ ចំណាត់ថ្នាក់លេខ ៣ គឺ Manchester City មានតម្លៃ ១.៤០ ពាន់លានដុល្លារអាមេរិក ស្មើនឹង Paris Saint-Germain ដែលឈរលេខ ៤។

ក្រុម Arsenal

ក្លិប Chelsea ឈរលេខ ៥ ជាមួយតម្លៃ ១.៣៩ ពាន់លានដុល្លារអាមេរិក ខណៈ Barcelona ឈរលេខ ៦ មានតម្លៃ ១.៣២ ពាន់លានដុល្លារអាមេរិក។ Liverpool ឈរលេខ ៧ មានតម្លៃ ១.២២ ពាន់លានដុល្លារអាមេរិក។ Bayern Munich ឈរលេខ ៨ មានតម្លៃ ១.១៥ ពាន់លានដុល្លារអាមេរិក។

ក្រុម Barcelona

ចំណាត់ថ្នាក់ពីរចុងក្រោយក្នុងលំដាប់កំពូលទាំង ១០ គឺ Tottenham Hotspur ឈរនៅលេខ ៩ មានតម្លៃ ១.០៣ ពាន់លានដុល្លារអាមេរិក និង Manchester United ឈរនៅលេខ ១០ មានតម្លៃ ៨៤៦ លានដុល្លារអាមេរិក៕

ក្រុម Manchester United

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Transfer Market

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម