កីឡា
ដាច់ឆ្នាំ ២០២៥ ក្រុមគ្រូបង្វឹកជម្រើសជាតិកម្ពុជាទំនងជាថ្មីសម្រាប់ឆ្នាំ ២០២៦
លោក Koji Gyotoku បានចប់កុងត្រានៅបំណាច់ឆ្នាំ ២០២៥ ហើយក្នុងនាមជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បន្ទាប់ពីលោកត្រូវបានតែងតាំងកាលពីខែតុលា ឆ្នាំ ២០២៤ ជំនួសលោក លោក Felix Dalmas។

លោកបានដឹកនាំក្រុមជម្រើសជាតិកម្ពុជាប្រកួតមិត្តភាពអន្តរជាតិ ឈ្នះ ឆាយនីសតៃប៊ិ ៣-២ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ បន្ទាប់ពីមក កម្ពុជា បានចាញ់ ហុងកុង ដោយលទ្ធផល ០-៣ ក្នុងការប្រកួតមិត្តភាពនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ព្រមទាំងចាញ់ កាតារ ១-២ ក្នុងជំនួបមិត្តភាពបិទទ្វារ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
បន្ទាប់មក លោកបានបន្តដឹកនាំក្រុមជម្រើសជាតិកម្ពុជាក្នុងពានរង្វាន់ផ្លូវការ ASEAN Championship ចំនួន ៤ប្រកួតគឺឈ្នះ ទីម័រខាងកើត ២-១, ស្មើ ម៉ាឡេស៊ី ២-២, ចាញ់ សិង្ហបុរី ១-២ និងចាញ់ថៃ ២-៣ កាលពីចុងឆ្នាំ២០២៤។

នៅឆ្នាំ ២០២៥ លោកបានដឹកនាំការប្រកួតមិត្តភាពអន្តរជាតិចំនួន ៤ ប្រកួតគឺ ចាញ់ ៣ និងស្មើ១ ក្នុងនោះ ចាញ់ វៀតណា ចាញ់ អារូបា ១-២, ចាញ់ តាហ្ស៊ីគីស្ថាន ១-២ និងចុងក្រោយស្មើ ហុងកុង ១-១។
ទន្ទឹមជាមួយគ្នានេះ លោក Koji Gyotoku បានដឹកនាំក្រុមជម្រើសជាតិនារីកម្ពុជា និងក្រុមយុវជនសម្រាប់ការប្រកួតអន្តរជាតិជាច្រើនទៀត។ ចុងក្រោយបំផុតគឺលោកត្រូវដឹកនាំក្រុម U22 កម្ពុជា ក្នុងកីឡាស៊ីហ្គេម ប៉ុន្តែដោយសារមានវិបត្តិព្រំដែន កម្ពុជាបានសម្រេចមិនចូលរួមប្រកួតនៅប្រទេសថៃ ដូច្នេះលោកក៏មិនបានដឹកនាំ។
ក្រោយដាច់ឆ្នាំ ២០២៥ លោក អ៊ុក សុធី ដែលជាគ្រូជំនួយជម្រើសជាតិកម្ពុជានៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ បានសរសេរថា ៖«ខ្ញុំពិតជាអរគុណរយៈពេល ៥ ឆ្នាំនេះ។ បើសិនជាមានឱកាស ខ្ញុំនឹងបម្រើអ្នកម្តងទៀត»។

ការបង្ហោះសាររបស់លោក អ៊ុក សុធី ទំនងជាសំដៅទៅលើការងារជាគ្រូជំនួយនៅក្រុមបាល់ទាត់ជម្រើសជាតិ ស្របពេលដែលកុងត្រារបស់លោកគ្រូបង្គោល លោក Koji Gyotoku ត្រូវចប់នៅបំណាច់ឆ្នាំ ២០២៥។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា មានភារកិច្ចសំខាន់ធំគឺពានរង្វាន់ ASEAN Championship នៅពាក់កណ្តាលក្នុងឆ្នាំ ២០២៦ ដូច្នេះប្រសិនបើ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មិនបន្តកុងត្រាថ្មីជាមួយលោក Koji Gyotoku ទេគឺមានន័យថា ត្រូវរកគ្រូបង្គោលថ្មី ហើយក្រុមការងារគ្រូជំនួយក៏ប្រហែលជាថ្មីខ្លះដែរ។

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍កម្រិតទី១ ASEAN Championship លើកទី១៦ នឹងចាប់ផ្តើមពី២៤ ខែកក្កដា ដល់ទី២៦ ខែសីហា ឆ្នាំ ២០២៦ ដែលមាន ១០ ប្រទេសចូលរួមប្រកួត។ ចំណែកពានរង្វាន់ AFC Nations League នៅមិនទាន់ប្រកាសព័ត៌មានលំអិតទេ៕
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


