កីឡា
ការបង្ហាញខ្លួន និងគ្រាប់បាល់ដែលរកបាននេះជំរុញឲ្យ សៀង ចន្ធា រឹតតែមានកម្លាំងចិត្តតទៅមុខ
កីឡាករ សៀង ចន្ធា ថាការរកបានគ្រាប់បាល់បាន ១គ្រាប់នៅលីគកំពូលកម្ពុជាកន្លងទៅនេះជាការជំរុញទឹកចិត្តដល់ខ្លួនជាខ្លាំងបន្តការខំប្រឹងប្រែងលើការហ្វឹកហាត់ និងជម្នះឧបសគ្គតទៅមុខទៀតពិសេសត្រៀមជួយក្រុមក្នុងការប្រកួតសំខាន់ៗ។

សៀង ចន្ធា ពេលចេញដំណើរទៅសិង្ហបុរី
ថ្លែងមុនហោះទៅប្រទេសសិង្ហបុរី សៀង ចន្ធា បានឲ្យដឹងថា ដូចមហាជនបានដឹងមួយរយៈពេលនេះសុខភាព បញ្ហារបួសបានធ្វើឲ្យខ្លួនមិនសូវមានឱកាស ឬមិនបានបង្ហាញមុខច្រើនលើទីលាននោះឡើយកន្លងមក។ យ៉ាងណាមួយគ្រាប់ដែលខ្លួនរកបានក្នុងជំនួបជាមួយកងយោធពលខេមរភូមិន្ទកន្លងទៅនេះគឺបានជំរុញទឹកចិត្តឲ្យមានកាន់តែខ្លាំងលើការតស៊ូហ្វឹកហាត់បន្តដំណើរទៅមុខទៀតលើវិស័យបាល់ទាត់នេះ។

កីឡាករ សៀង ចន្ធា
ងាកមកការត្រៀមខ្លួនសម្រាប់ការប្រកួតដ៏សំខាន់ជាមួយ Lion City នេះរូបគេរួមជាមួយក្រុមទាំងមូលបានហ្វឹកហាត់រួចរាល់។ ការប្រកួតតនៅពេលមុខទៀតនេះខ្លួននឹងខំប្រឹងឲ្យខ្លាំងបំផុតដើម្បីក្រុម ដើម្បីអ្នកគាំទ្រ និងដើម្បីខ្លួនឯងផងដែរ។
ខ្សែប្រយុទ្ធរបស់ព្រះខ័នរាជ្យស្វាយរៀងរូបនេះ ពិតជាអរគុណចំពោះអ្នកគាំទ្រដែលតែងតែស្រឡាញ់ លើកទឹកចិត្ត និងមិនដែលភ្លេចរូបខ្លួនពិសេសចំពោះការអបអរសារទរនូវគ្រាប់បាល់ដំបូងក្នុងលីគកំពូលកម្ពុជាកាលពីពេលថ្មីៗនេះ។

កីឡាករ សៀង ចន្ធា
បញ្ជាក់ដែរថា កាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញនេះកីឡាករ សៀង ចន្ធា រួមទាំងមិត្តរួមក្រុមព្រះខ័នរាជ្យស្វាយរៀងបានចេញដំណើរទៅប្រទេសសិង្ហបុរីហើយដើម្បីត្រៀមប៉ះម្ចាស់ផ្ទះ Lion City ក្នុងវគ្គជម្រុះក្នុងពូល B ពានរង្វាន់ Sophee Cup៕

អ្នកគាំទ្រព្រះខ័នរាជ្យស្វាយរៀង
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


