កីឡា
អ្នកប្រដាល់ដូចគ្នាហាក់មិនសូវសង្ឃឹមចំពោះការប្រកួតរបស់ រឿង សោភ័ណ្ឌ ប៉ះ RUSLAN
ដោយសារតែសមត្ថភាព RUSLAN ល្អខ្លាំងប៉ុន្មានប្រកួតចុងក្រោយនេះ និងធ្លាប់ផ្ដួល ធឿន ធារ៉ា ទៀតនោះហាក់ធ្វើឲ្យអ្នកប្រដាល់គុនខ្មែរក្នុងអាជីពដូចគ្នាមិនសូវដាក់ក្ដីសង្ឃឹមលើកីឡាករ រឿង សោភ័ណ្ឌ នាជំនួបដណ្ដើមខ្សែក្រវាត់នៅសប្ដាហ៍នេះ។

កីឡាករ រឿង សោភ័ណ្ឌ
នៅប៉ុន្មានថ្ងៃនេះគឺផ្ទុះគួរសមអំពីការប៉ះគ្នារវាងកីឡាករជើងចាស់ រឿង សោភ័ណ្ឌ និងកីឡាករ RUSLAN លើបណ្ដាញសង្គមហ្វេសបុករហូតមានការវិភាគជាច្រើនផងដែរពាក់ព័ន្ធ និងសមត្ថភាពពួកគេទាំងពីរ។ ដោយសារតែ ២ប្រកួតរបស់ RUSLAN បានផ្ដួលកីឡាករកំពូលរបស់កម្ពុជាគឺ ធឿន ធារ៉ា ចំនួន ២ដងក្នុងទឹកទី១ និងឃើញសមត្ថភាពរីកចម្រើនរបស់គេផងនោះទើបធ្វើឲ្យមិត្តរួមអាជីពហាក់មិនសូវសង្ឃឹមខ្ពស់ចំពោះ រឿង សោភ័ណ្ឌ នោះឡើយ។

កីឡាករ រឿង សោភ័ណ្ឌ
កាយសម្បទារួមទាំងភាពរីកចម្រើនលើបច្ចេកទេសប្រកួតទើបធ្វើឲ្យអ្នកក្នុងវិស័យប្រដាល់គិតថាលំបាក និងមានភាពតានតឹងសម្រាប់ រឿង សោភ័ណ្ឌ ក្នុងជំនួបដណ្ដើមខ្សែក្រវាត់។ ស្របពេលកីឡាករ រឿង សោភ័ណ្ឌ ក៏អាក់ខានប្រកួតយូរទៅទៀត។ ប៉ុន្តែអ្នកគាំទ្រមួយចំនួននៅតែជឿជាក់លើកីឡាករសំបូរល្បិចកលប្រយុទ្ធ រឿង សោភ័ណ្ឌ ថានឹងឈ្នះក្នុងការប្រកួតមួយនេះផងដែរ។
ជុំវិញការមិនសូវជឿទុក្ខចិត្តពីមិត្តរួចអាជីព ឬសិស្សប្អូននេះផងដែរកីឡាករ រឿង សោភ័ណ្ឌ បានបញ្ចេញយោបល់ថា «ទុកឲ្យរូបគេប្រកួតឲ្យមើល» ។ ដែលក្នុងន័យនេះ សោភ័ណ្ឌ ចង់បញ្ជាក់ថាចាំខ្លួននឹងបញ្ចេញក្បាច់ស្នៀតឲ្យអស់នៅជំនួបដ៏ចាប់អារម្មណ៍មួយនេះជូនអ្នករួមអាជីព និងអ្នកគាំទ្របានឃើញពីសមត្ថភាពរបស់ខ្លួន។ ជំនួបដ៏សំខាន់នេះគេឃើញ រឿង សោភ័ណ្ឌ ចូលជំរុំហ្វឹកហាត់ និងខំប្រឹងជាខ្លាំងដើម្បីត្រៀមការប្រកួតមួយនេះដោយមិនប្រហែសនោះឡើយ។

រឿង សោភ័ណ្ឌ និង RUSLAN
បញ្ជាក់ដែរថា កីឡាករ រឿង សោភ័ណ្ឌ ធ្លាប់គ្នាជាមួយ RUSLAN ម្ដងហើយកាលពីពីរឆ្នាំមុនដោយទទួលបានលទ្ធផលត្រឹមស្មើពិន្ទុគ្នាប៉ុណ្ណោះ។ រង់ចាំមើលអ្នកប្រដាល់មកពីខេត្តកណ្ដាលរូបនេះអាចឈ្នះខ្សែក្រវាត់ និងសងសឹកឲ្យ ធឿន ធារ៉ា បានទេនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នេះនៅរាជធានីភ្នំពេញ។ ការប្រកួតនេះនឹងមានផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ BTV ផងដែរ៕

កម្មវិធីប្រកួតរបស់ រឿង សោភ័ណ្ឌ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


