កីឡា
ព្រះខ័នរាជស្វាយរៀង ជាក្រុម អាស៊ាន មួយគត់កំពុងបន្តមានឈ្មោះប្រកួតក្នុងពានអាស៊ី AFC
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានក្លាយជាក្រុមក្នុងតំបន់ អាស៊ាន តែមួយគត់ ដែលបន្តមានកៅអីប្រកួតក្នុងពានក្លិបទ្វីប អាស៊ី (AFC) បន្ទាប់ពី Johor Darul Ta’zim និង Buriram United បានជ្រុះចេញពីពាន AFC Champions League។ ចំណែក Bangkok United ជ្រុះចេញពី AFC Champions League Two។

ក្រុម Johor របស់ ម៉ាឡេស៊ី បានធ្លាក់ចេញពីពាន AFC Champions League បន្ទាប់ពីចាញ់ក្រុម Al-Ahli ក្នុងលទ្ធផល ១-២។ ក្រុម Buriram United របស់ ថៃ បានធ្លាក់ចេញពីពានលំដាប់ទី ១ នេះ បន្ទាប់ពីចាញ់ក្រុម Shabab Al Ahli ក្នុងលទ្ធផល ២-៣។ ចំណែកពាន AFC Champions League Two វិញ ក្រុម Bangkok United របស់ ថៃ បានធ្លាក់ចេញ ក្រោយចាញ់ក្រុម Gamba Osaka ក្នុងលទ្ធផលទាំង ២ ជើង ១-៣។


បន្ទាប់ពីក្រុមទាំង ៣ ខាងលើ បានធ្លាក់ចេញអស់ នៅពេលនេះ មានតែ ព្រះខ័នរាជស្វាយរៀង មួយគត់ ដែលបន្តមានឈ្មោះក្នុងនាមជាក្រុមមកពីតំបន់ អាស៊ាន ត្រូវប្រកួតប្រជែងក្នុងពានក្លិបទ្វីប អាស៊ី។ ក្រុម ព្រះខ័នរាជស្វាយរៀង បានឡើងទៅកាន់ទៅវគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League រដូវកាល ២០២៥-២០២៦ លើកទី ២ ជាប់គ្នា បន្ទាប់ពីឈ្នះក្រុម Manila Digger សរុបលទ្ធផលទាំង ២ ជើង ៤-១។
បច្ចុប្បន្ន ក្រុមរហស្សនាម ព្រះខ័នរាជស្វាយរៀង កំពុងអង្គុយរង់ចាំការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលគ្រោងធ្វើនៅថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២៦។ គូប្រកួតរបស់ក្រុម ព្រះខ័នរាជស្វាយរៀង នឹងដឹងជាផ្លូវការ បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសម្រាប់ក្រុមនៅតំបន់ អាស៊ីខាងលិច រវាងក្រុម Muras united ទល់ក្រុម Al-Kuwait នៅថ្ងៃទី ២២ ខែ មេសា ឆាប់ៗនេះ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


