កីឡា
មុនចូលអាជីពបាល់ទះ ឆោម ទីណា ធ្លាប់ប៉ះ យន់ រាជ វ៉ា ទៀតផងនៅខេត្តបាត់ដំបង
កីឡាករ ឆោម ទីណា ថាមុនចូលជាកីឡាករបាល់ទះអាជីពរូបគេធ្លាប់ប្រកួតបាល់ក្រៅផ្លូវការជាមួយស្មាត់ធំ យន់ រាជ និងស្មាត់ វ៉ា ផងដែរនៅតារាងជ្រៃ ឯខេត្តបាត់ដំបង អំឡុងឆ្នាំ២០២២-២០២៣ កន្លងទៅ ប៉ុន្តែចាញ់។

កីឡាករ ឆោម ទីណា
ស្មាត់មកពីខេត្តបាត់ដំបង ឆោម ទីណា បានឲ្យដឹងថា ពីមុនរូបគេរួមទាំងមុនមិត្តភ័ត្រប្រហែល ៥-៦ននាក់ក៏ជាអ្នកលេងបាល់ប្រចាំស្រុកភូមិ និងបានដើរលេងតាមខេត្តជិតៗបាត់ដំបងដែរ។ អំឡុងឆ្នាំ២០១១-២០២២ មហាជននៅក្នុងតំបន់តែងតែហៅក្រុមរបស់ខ្លួនថា «ឆ្មារពិឃាត»។

ជើងខ្លាំងបាល់ទះក្រៅផ្លូវការ យន់ រាជ វ៉ា
កីឡាកររូបនេះបន្ថែមទៀតថា រូបគេក៏ធ្លាប់ប្រកួតជាមួយស្មាត់ធំ យន់ រាជ និងស្មាត់ វ៉ា ផងដែរអំឡុងឆ្នាំ២០២២-២០២៣ ខណៈរៀមច្បងទាំងនេះដើរលេងដល់ខេត្តបាត់ដំបង។ ទីណា បន្ថែមទៀតថា តាមចាំអំឡុងពេលនោះលេងនៅតារាជ្រៃ។ ចំពោះលទ្ធផលលេងជាមួយស្មាត់ យន់ ១សិតគឺចាញ់ រីឯប៉ះស្មាត់រាជ ឈ្នះ ១សិត និងចាញ់ ១សិតវិញ។ ដូចល្បីមែនគឺរៀមច្បងខាងលើនេះពិតជាល្អ និងល្អជាងក្នុងវីដេអូលើបណ្ដាញសង្គមទៅទៀត។ ការលោតសេវា ម៉ាត់ផ្ដាច់ និងបាំងគឺល្អមួយចប់តែម្ដង។

ស្មាត់ រាជ និងយន់
បញ្ជាក់ដែរថា ឆោម ទីណា មុនចូលហ្វឹកហាត់បាល់នៅសមាគមបាល់ទះក្រសួងមហាផ្ទៃនេះរូបគេក៏ជាអ្នកលេងបាល់ក្រៅផ្លូវការ និងជាក្រុមល្បីឈ្មោះមួយក្នុងស្រុកភូមិផងដែរ។ ដោយមានវិស័យជាមួយបាល់ទះរូបបានចូលហ្វឹកហាត់ដំបូងនៅក្លឹបកងពលតូចអន្តរាគមន៍លេខ៩ និងបន្តជាប់ជាកីឡាករសមាគមបាល់ទះក្រសួងមហាផ្ទៃរហូតដល់ពេលនេះ៕

កីឡាករ ឆោម ទីណា
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


