កីឡា
កីឡាករ ផល ផានីត សមត្ថភាពរបស់ខ្លួននៅមានកម្រិតត្រូវពង្រឹងច្រើនចំណុចទៀត
កីឡាករបាល់ដេញរបស់ស្នងការរាជធានីភ្នំពេញ ផល ផានីត ថារូបគេនៅមិនទាន់មានសមត្ថភាពខ្លាំង ឬល្អគ្រប់គ្រាន់នៅឡើយទេ ពោលត្រូវពង្រឹងច្រើនចំណុចទៀតដូចជាការលោត ការធ្វើរនាំង និងបន្ថែមភាពរហ័សរហួនថែមទៀតផងដែរ។

កីឡាករ ផល ផានីត
ផល ផានីត បានឲ្យដឹងថា បើឲ្យដាក់ចំណាត់ថ្នាក់ខ្លួនឯងលេខប៉ុន្មាននៅស្រុកខ្មែរគឺមិនដឹងទេ ប៉ុន្តែយល់ឃើញថានៅមានចំណុចខ្វះខាតច្រើនទៀតដែលត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត។ ចំណុចខ្វះខាតដែលត្រូវពង្រឹងនោះគឺភាពរហ័សរហួនត្រូវការបន្ថែមល្បឿនជាងនេះ ព្រោះបច្ចុប្បន្ននេះលេងនៅយឺត។
ចំពោះការលោតចាប់រនាំងក៏មិនទាន់បានល្អនោះដែរ ស្របពេលការលោតទៀតសោធគឺនៅទាបនៅឡើយទេនាពេលបច្ចុប្បន្ននេះ។ ដូច្នេះហើយប្រសិនបើចង់បន្តដំណើរ និងអាចទទួលបានភាពជោគជ័យបន្ថែមលើអាជីពនេះគឺត្រូវតែបន្តខំប្រឹងប្រែងហ្វឹកហាត់តទៅទៀត។

កីឡាករ ផល ផានីត
បញ្ជាក់ដែរថា ផល ផានីត ជាកីឡាករជំនាញបាល់ដេញរបស់សមាគមបាល់ទះក្រសួងមហាផ្ទៃ។ រូបគេជាកីឡាករចាស់វស្សាមួយរូបដែរក្នុងវិស័យកីឡាបាល់ទះនេះ និងធ្លាប់រួមរស់ជាមួយវិសាខាជាច្រើនឆ្នាំផងដែរមុនផ្លាស់មកក្រសួងមហាផ្ទៃ។ រូបគេកំពុងហ្វឹកហាត់ដើម្បីត្រៀមជួយក្រុមក្នុងការប្រកួតតេជោលីគ លើកទី៣ នៅថ្ងៃទី១៦ ខែឧសភា ២០២៦ នេះផងដែរ៕

កីឡាករ ផល ផានីត
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


