កីឡា
ក្លឹបថ្មីលោក ពេជ្រ សុផាន់ ពេលសាងសង់រួចរាល់នឹងបង្ហាត់ផ្ដោតលើ ៣ប្រភេទកីឡា
លោក ពេជ្រ សុផាន់ គ្រូប្រដាល់គុនខ្មែរដែលមានភាពជោគជ័យខ្លាំងថាក្លឹបថ្មីរបស់លោកនេះនៅពេលសាងសង់រួចរាល់ហើយនោះនឹងបង្ហាត់លើ ៣ប្រភេទកីឡាគឺប្រដាល់គុនខ្មែរ ប្រដាល់សកល និងប្រដាល់ឃីកបុកស៊ីងនៅពេលខាងមុខនេះ។

លោក ពេជ្រ សុផាន់
ក្លឹបប្រដាល់ពេជ្រសុផាន់គុនខ្មែរដែលនៅទីតាំងថ្មីកំពុងសាងសង់នេះគេមើលឃើញថាមានទីធ្លាធំទូលាយមានកម្ពស់ច្រើនជាន់ និងមានច្រើនបន្ទប់ផងដែរ។ ក្លឹបនេះចាត់ទុកជាក្លឹបលំដាប់ស្ដង់ដាខ្ពស់មួយនៅកម្ពុជាដំបូងគេហើយ ព្រោះនឹងមានកន្លែងហ្វឹកហាត់ធំទូលាយ មានកន្លែងស្នាក់ច្រើនបន្ទប់ មានកន្លែងលក់សម្ភារកីឡា មានហាងកាហ្វេ មានម៉ាត និងមានបន្ទប់ធ្វើការជាដើម។

លោក ពេជ្រ សុផាន់
លោក ពេជ្រ សុផាន់ ថ្លែងក្នុងការឡាយវីដេអូលើហ្វេសបុក (Live) ថានៅពេលទីតាំងក្លឹបថ្មីនេះសាងសង់រួចរាល់ និងបានចូលហ្វឹកហាត់ហើយនោះលោកនឹងបង្ហាត់ប្រដាល់ ២ប្រភេទកីឡាទៀតលើពីប្រដាល់គុនខ្មែរដែលមានស្រាប់។ ដូច្នេះចាប់ពីពេលសាងសង់រួចលោកនឹងបង្ហាត់សិស្សលើជំនាញប្រដាល់សកល និងប្រដាល់ឃីកបុកស៊ីងសម្រាប់សិស្សណាដែលមានទេពកោសល្យ ឬអ្នកដែលចង់ហ្វឹកហាត់ផ្នែកនេះ។

ទិដ្ឋភាពសាងសង់
ការបន្ថែមជំនាញលើ ២ប្រភេទកីឡានេះអាចដោយសារតែលោក ពេជ្រ សុផាន់ មើលឃើញពីការកើនឡើងទីផ្សារប្រកួតទាំងនៅក្នុងស្រុក និងក្រៅប្រទេស។ មួយវិញទៀតផ្នែកឃីកបុកស៊ីង និងប្រដាល់សកលនេះមានការពេញនិយម និងសន្ទុះគាំទ្រច្រើនផងដែរលើឆាកអន្តរជាតិ។ ថ្ងៃអនាគតកីឡាទាំងនេះអាចនឹងមានការគាំទ្រកាន់តែខ្លាំងនៅកម្ពុជាផងដែរ។

រូបភាពគំរូក្លឹបលោក ពេជ្រ សុផាន់
បញ្ជាក់ដែរថា លោក ពេជ្រ សុផាន់ ជាគ្រូប្រដាល់ល្បីឈ្មោះ និងជោគជ័យខ្លាំងនៅកម្ពុជានាពេលបច្ចុប្បន្ននេះ។ សិស្សគុនរបស់លោកមានទីផ្សារប្រកួតច្រើននៅតាមកម្មវិធីធំៗរបស់ស្ថានីយទូរទស្សន៍ក្នុងស្រុក និងបានចេញផ្សព្វផ្សាយគុនខ្មែរនៅលើឆាកអន្តរជាតិក៏ច្រើនដងដែរ។ កន្លងទៅនេះក្លឹបរបស់លោកគឺបង្ហាត់ផ្ដោតតែប្រដាល់គុនខ្មែរប៉ុណ្ណោះ។ ក្លឹបប្រដាល់ពេជ្រសុផាន់គុនខ្មែរដែលនៅទីតាំងចាស់ក្រោយពន្ធនាគារព្រៃសនោះនឹងត្រូវផ្លាស់ប្ដូរទៅថ្មីដែលកំពុងសាងសង់ជិតរួចរាល់នឹងបានចូលហ្វឹកហាត់នៅពេលឆាប់ៗខាងមុខ។ ទីតាំងថ្មីនេះនៅមិនឆ្ងាយប៉ុន្មានទេពីក្លឹបចាស់របស់លោកឡើយ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


