កីឡា
ហុក គីមហាន បង្ហើបពី Idol ក្នុងដួងចិត្តរបស់ខ្លួននោះគឺរៀមច្បង ប៊ន ណារិទ្ធ
កីឡាករស្រករក្រោយរបស់សមាគមបាល់ទះក្រសួងមហាផ្ទៃ ហុក គីមហាន ថាកីឡាករបាល់ទះដែលខ្លួនស្រឡាញ់ចូលចិត្តបំផុត (Idol) នោះគឺរៀមច្បង ប៊ន ណារិទ្ធ ដែលជាអតីតអ្នកប៉ះសេចាស់វស្សាក្លឹបកន្លងមក និងមានទម្រង់លេងយ៉ាងល្អ។

កីឡាករ ហុក គីមហាន
កីឡាករ ហុក គីមហាន បានឲ្យដឹងថា ក្នុងចំណោមកីឡាករបាល់ទះទាំងអស់ខ្លួនស្រឡាញ់ និងចូលចិត្តរៀចម្បង ប៊ន ណារិទ្ធ និងបានចាត់ទុកជានិមិត្តរូប (Idol) ថែមទៀតផង។ រូបគេក៏បានហ្វឹកហាត់ជាមួយរៀមច្បងផងដែរ និងទទួលបានការបង្ហាត់បង្ហាញពីបច្ចេកទេសលេងខ្លះៗកន្លង។

កីឡាករ ប៊ន ណារិទ្ធ
ដៃប៉ះសេរបស់ក្រសួងមហាផ្ទៃម្នាក់នេះបន្ថែមទៀតថា ចំណុចដែលខ្លួនស្រឡាញ់ និងចូលចិត្ត ប៊ន ណារិទ្ធ នោះគឺការចេញបាល់បានស្អាត ចេញបាល់បានហ្នឹងល្អ និងថែមទាំងដឹកនាំក្រុមលេងបានល្អទៀតផង។ ពេលបាល់ខូច ឬបែកទម្រង់លេងយ៉ាងណាក្ដីក៏រៀមច្បងរូបនេះនៅតែដឹកនាំក្រុមឲ្យប្រសើរឡើងវិញ និងអាចបន្តការប្រកួតបានជាធម្មតា។ ពោលការដឹកនាំលេងរបស់រៀមច្បងរូបនេះមានទម្រង់លេងរឹងមាំល្អពេលប្រកួតម្ដងៗ។ ចំពោះសមត្ថភាពរបស់ខ្លួននៅពេលនេះគឺបានត្រឹម ៥០% នៃរៀមច្បង ប៊ន ណារិទ្ធ តែប៉ុណ្ណោះ។

កីឡាករ ប៊ន ណារិទ្ធ
បញ្ជាក់ដែរថា ហុក គីមហាន ជាកីឡាករស្រករក្រោយរបស់សមាគមបាល់ទះក្រសួងមហាផ្ទៃ។ រូបគេចូលមករួមរស់ជាមួយក្លឹបធំប្រចាំរាជធានីភ្នំពេញនេះបានប្រហែល ៤ឆ្នាំមកហើយ។ គីមហាន លេងតួនាទីជាដៃប៉ះសេទី២ បន្ទាប់ពីកីឡាករ កែវ ស្រេងលីហួរ ផងដែរ។ បច្ចប្បន្ននេះរៀមច្បង ប៊ន ណារិទ្ធ បានសម្រេចចាក់ចេញពីសមាគមបាល់ទះក្រសួងមហាផ្ទៃហើយ៕

កីឡាករ ប៊ន ណារិទ្ធ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


