Connect with us

កីឡា

សែន​ រ៉ាដេត​ មិន​សូវ​សំបូរ​ទីផ្សារ​ដូច​កីឡាករ​ក្មេងៗ​ ប៉ុន្តែ​ការ​គាំទ្រ​ពី​អ្នក​តាមដាន​ប្រដាល់​នៅ​តែ​ច្រើន​

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ​ចាស់​វស្សា​ សែន​ រ៉ាដេត​ ទោះ​មិន​សូវ​មាន​ទីផ្សារ​ប្រកួត​ច្រើន​ដូច​កីឡាករ​ក្មេងៗ​ក្នុង​ពេល​ឥលូវ​នេះ​មែន​ ប៉ុន្តែ​សន្ទុះ​នៃ​ការ​ស្រឡាញ់​គាំទ្រ​រូប​គេ​នៅ​តែ​មាន​ច្រើន​ និង​បាន​ជំរុញ​ឲ្យ​ខ្លួន​បន្ត​ខំប្រឹង​ប្រែង​ទាំង​ការ​ប្រកួត​ហ្វឹកហាត់​ និង​ប្រកួត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ សែន​ រ៉ាដេត​

សែន​ រ៉ាដេត​ បាន​ឲ្យ​ដឹង​ថា​ ទទួល​ស្គាល់​ថា​ទីផ្សារ​ប្រកួត​សម្រាប់​រូប​គេ​គឺ​មិន​សូវ​សំបូរ​ដូច​កីឡាករ​ក្មេងៗ​ជំនាន់​ក្រោយ​ឥលូវ​នេះ​ទេ​ដោយ​សារ​តែ​ខ្លួន​ចាត់​ចូល​ជា​កីឡាករ​ចាស់​មួយ​រូប​ហើយ​លើ​វិស័យ​ប្រដាល់​នេះ។​ យ៉ាងណា​អ្វី​ដែល​ខ្លួន​សង្កេត​មើល​នោះ​សន្ទុះ​នៃ​ការ​គាំទ្រ​នៅ​ពេល​ប្រកួត​ម្ដងៗ​មាន​ច្រើន​ដដែល​មិន​ថា​ពេល​ឈ្នះ​ ឬ​ចាញ់​ក៏​ដោយ។​

កីឡាករ សែន​ រ៉ាដេត​

អ្នក​ប្រដាល់​ដើម​កំណើត​ពី​ខេត្ត​កោះកុង​រូប​នេះ​បន្ថែម​ទៀត​ថា​ នៅ​ពេល​ដែល​គិត​ដល់​ការ​ស្រឡាញ់​គាំទ្រ​ពី​សំណាក់​អ្នក​តាមដាន​ប្រដាល់​បាន​ធ្វើ​ឲ្យ​រូប​គេ​នៅ​តែ​មាន​កម្លាំង​ចិត្ត​លើ​វិថី​ប្រដាល់​នេះ​តទៅ​មុខ​ទៀត​ផង​ដែរ។​ បច្ចុប្បន្ន​វ័យ​ច្រើន​បន្តិច​មែន​ ប៉ុន្តែ​ទឹកចិត្ត​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ និង​ការ​តស៊ូ​ក្នុងការ​ប្រកួត​ផ្សេងៗ​ឲ្យ​អស់​ពី​សមត្ថភាព​គឺ​នៅ​តែ​មាន​ជូន​អ្នក​គាំទ្រ​ខ្លួន​ដដែល។​

កីឡាករ សែន​ រ៉ាដេត​

បញ្ជាក់​ដែរ​ថា​ សែន​ រ៉ាដេត​ ជា​កីឡាករ​ចាស់​វស្សា​មួយ​រូប​ហើយ​នៅ​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​នេះ​ និង​បាន​ចូល​ប្រឡូក​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​ បើ​ទោះ​ជា​កីឡាករ​ក្នុង​ជំនាន់​ជា​មួយ​រូប​គេ​ខ្លះ​ៗ​បោះបង់​អាជីព​នេះ​ជា​យូរ​មក​ហើយ​ក្ដី​ ឬ​កីឡាករ​ខ្លះ​បាន​ធ្លាក់​ទម្រង់​ប្រកួត​យ៉ាង​ណា​​ ប៉ុន្តែ​ សែន​ រ៉ាដេត​ នៅ​តែ​រក្សា​រាងកាយ​បាន​ល្អ​ និង​រក្សា​ទម្រង់​ប្រកួត​ជក់ចិត្ត​ដដែល​ជូន​អ្នក​គាំទ្រ​គុន​ខ្មែរ។​ ចំណុច​ខំប្រឹង​ប្រែង​ និង​ការ​ប្រកួត​បង្ហាញ​អស់ៗ​ពី​សមត្ថភាព​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​រូប​គេ​នៅ​តែ​ជា​ទីស្រឡាញ់​សម្រាប់​អ្នក​គាំទ្រ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម