Connect with us

កីឡា

ឧក រហ៊ីត​ ប្រើ​ពេល ១ម៉ោង​១៧​នាទី យក​បាន មេដាយ​មាស ២១គម​ ម៉ារ៉ាតុង​អន្តរជាតិចក្រភព​អង្គរ

បានផុស

នៅ

កីឡាករ​ឆ្នើម​ផ្នែក​អត្តពលកម្ម​ ឧក​ រហ៊ីត​ ដណ្ដើម​បាន​មេដាយ​មាស លើ​វិញ្ញាសា​ ២១គីឡូម៉ែត្រ​ នៃ​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភពអង្គរ​ លើក​ទី១០​ ធ្វើ​ឡើង​នៅ​ឯ​ខេត្ត​សៀមរាប​ដែល​ទើប​បញ្ចប់​ទៅ​នេះ​ដោយ​រូប​គេ​ធ្វើ​បាន​ថិរវេលា​ ១ម៉ោង​ និង១៧នាទី។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ ឧក​ រហ៊ីត​ ពេល​បំពាក់មេដាយ

កីឡាករ​ ឧក​ រហ៊ីត​ បាន​ឲ្យ​ដឹង​ថា​ បើ​ទោះជា​ឈ្នះមេដាយ​មាស​ក្នុង​ការ​ចូលរួម​ប្រកួត​វិញ្ញាសា​ ២១​គីឡូម៉ែត្រ​លើក​នេះ​គឺ​ធ្វើ​មិន​សូវ​បាន​ល្អ​ដូច​លើក​មុនៗ​នោះ​ឡើយ​ ពោល​ដោយសារ​​ការ​ត្រៀម​ខ្លួន​មិន​បាន​ល្អ។​ ការ​លើក​ពេល​ប្រកួត​ទើប​ខ្លួន​មិន​បាន​ហ្វឹកហាត់​ត្រៀម​ឲ្យបានពេញលេញ​​។ ស្រប​ពេល​ការ​ត្រៀម​ខ្លួនលើក​​ដំបូង​គឺ​បាន​ពេញ​ល្អ​ ប៉ុន្តែ​ត្រូវ​លើក​ពេល​។​

ទិដ្ឋភាព​រត់វិញ្ញាសា ២១គីឡូម៉ែត្រ

ជើង​ខ្លាំងមក​ពី​ខេត្ត​សៀមរាប​រូប​នេះ​បន្ថែម​ទៀត​ថា​ លើក​នេះ​រូប​គេ​ធ្វើ​បាន​ថិរវេលា ១ម៉ោង ១៧​នាទី ​ប្រៀបធៀប​នឹង​​ថិរវេលារបស់​ខ្លួន​មុនៗ​គឺ​ចាញ់​លើក​មុន​នោះ​ទេ​។​ លើក​មុន​ធ្វើ​បាន​ថិរវេលា​ ១ម៉ោង​ និង១២នាទី។​

បញ្ជាក់​ដែរ​ថា​ ​ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុង​អន្តរជាតិចក្រភព​អង្គរ លើក​ទី​១០ នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ ២០២៥ នៅ​​ខេត្ត​សៀមរាប ក្រោម​ការ​ចូលរួម​ពី​អ្នក​រត់​ប្រមាណ​ជាង​ ៤០០០​នាក់៕​

ឧក​ រហ៊ីត និង​មិត្តរួមក្រុម

អត្តបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម