Connect with us

កីឡា

លោក Unai Emery ក្លាយជាគ្រូបង្វឹកទី ៣ ឈ្នះពាន អឺរ៉ុប ច្រើនជាងគេដល់ទៅ ៥ លើក

បានផុស

នៅ

លោក Unia Emery បានក្លាយជាគ្រូបង្វឹកទី ៣ នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលបានឈ្នះពាន អឺរ៉ុប ដល់ទៅ ៥ លើក បន្ទាប់ពីលោកជួយឱ្យក្រុម Aston Villa ឈ្នះលើកចុងក្រោយ កាលពីយប់មិញ ត្រូវនឹងយប់រំលង អាធ្រាត្រឈានចូលថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Emery ពិតជាបំពេញតួនាទីបានល្អខ្លាំង ដោយយប់មិញនេះបានជួយឱ្យក្រុម Aston Villa ឈ្នះពានលំដាប់ទី ២ របស់ទ្វីប អឺរ៉ុប UEFA Europa League ជាលើកដំបូង ក្រោយយកឈ្នះក្រុម Freiburg របស់ អាល្លឺម៉ង់ ក្នុងលទ្ធផល ៣-០។

ក្រោយជួយឱ្យ Aston Villa ឈ្នះពាន Europa League យប់មិញ លោក Unia Emery បានក្លាយជាគ្រូបង្វឹកទី ៣ ដែលបានឈ្នះពាន អឺរ៉ុប ដល់ទៅ ៥ លើក បន្ទាប់ពីលោក Carlo Ancelotti និងលោក Jose Mourinho។

ការឈ្នះពាន អឺរ៉ុប ទាំង ៥ លើករបស់លោក Unia Emery គឺសុទ្ធតែជាពាន Europa League ទាំងអស់ ក្នុងនោះបានឈ្នះជាមួយ Sevilla ៣ លើកនៅឆ្នាំ ២០១៤ ២០១៥ និង ២០២៦។ ២ លើកទៀត គឺជាមួយ Villareal នៅឆ្នាំ ២០២១ និង Aston Villa នៅឆ្នាំ ២០២៦ នេះ។

ចំណែកលោក Carlo Ancelotti បានឈ្នះពាន​ អឺរ៉ុប ៥ លើក គឺសុទ្ធតែជាពាន Champions League ទាំងអស់ ក្នុងនោះបានឈ្នះ ២ លើកជាមួយ AC Milan នៅឆ្នាំ ២០០៣ និង ២០០៧។ ចុងក្រោយនៅ Real Madrid ៣ លើក គឺនៅឆ្នាំ ២០១៤ ២០២២ និង ២០២៤។

លោក Jose Mourinho ក៏បានឈ្នះពាន អឺរ៉ុប ៥ លើកផងដែរ ក្នុងនោះមានពាន Champions League ២ លើក, Europa League ២ លើក និងពាន Conference League ១ លើក។ ការឈ្នះពាន Champions League ២ លើក គឺនៅ FC Porto ឆ្នាំ ២០២៤ និងនៅ Inter Milan ឆ្នាំ ២០១០។

ពាន Europa League ២ លើក ជាមួយ FC Porto នៅឆ្នាំ ២០០៣ និងនៅ Manchester United ឆ្នាំ ២០១៧។ ចុងក្រោយពាន Conference League ១ លើកជាមួយក្រុម Roma កាលពីឆ្នាំ ២០២២៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Transfer Market

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម