Connect with us

កីឡា

ក្លឹបបញ្ជាការដ្ឋាន​អង្គរក្ស​ បើ​ឈ្នះ​ជើងឯក​តេជោលីគ​ លើក​ទី៣​ នឹង​យក​ពាន​នេះ​ដាច់​ចូល​ក្លឹប​តែ​ម្ដង​

បានផុស

នៅ

នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ ថា​ប្រសិន​ក្លឹប​បាល់​ទះ​បញ្ជាការដ្ឋាន​អង្គរក្ស​ឈ្នះ​ជើងឯក​តេជោលីគ​ លើក​ទី៣​ ឆ្នាំ​២០២៦​ ​នឹង​ទទួល​បាន​ពាន​រង្វាន់​នេះ​ដាច់​ដាក់​ចូល​ក្លឹប​តែ​ម្ដង​។ ប៉ុន្តែ​បើ​ក្រុម​មិន​អាច​ឈ្នះ​ជាលើក​ទី៣​ នេះ​នោះ​ទេ​ត្រូវ​រាប់​ឡើង​វិញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពានរង្វាន់តេជោលីគ​

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ លោក​ អាំង​ សិរីពិសិដ្ឋ​ បាន​ឲ្យ​ដឹង​ថា​ នេះ​បើ​តាម​លក្ខខណ្ឌ​របស់​សហព័ន្ធ​គឺ​បាន​បញ្ជាក់​ហើយ​ថា​ក្រុម​ដែល​ឈ្នះ​ជើងឯក​ជាប់​គ្នា​ ៣រដូវកាល​នោះ​នឹង​ទទួល​បាន​ពាន​តេជោលីគ​នេះ​ដាច់​យកទៅ​ដាក់​ក្លឹប​តែ​ម្ដង។​

ដូច្នេះ​នៅ​រដូវកាល​ទី៣​ នេះ​ប្រសិន​បើ​ក្លឹប​បាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស​ឈ្នះ​ជើងឯក​ទៀត​នោះ​នឹង​ទទួល​បាន​ពាន​រង្វាន់​នេះ​ដាច់​ហើយ។​ សហព័ន្ធ​នឹង​រៀបចំ​ធ្វើ​ពាន​ថ្មី​ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ប្រកួត​ប្រជែង​បន្តបន្ទាប់​ទៀត​នៅ​រដូវកាល​ក្រោយៗ។​ ប៉ុន្តែ​ប្រសិន​បើ​ អង្គរក្ស​ របូត​ជើងឯក​នៅ​ឆ្នាំ​ទី៣​ នេះ​គឺក្រុម​​ត្រូវ​រាប់​ការ​ឈ្នះ​សារ​ឡើង​វិញ។​

លោក អាំង​ សិរីពិសិដ្ឋ

លោក​ជឿជាក់​ថ្នាក់​ការ​ប្រកួត​នៅ​ឆ្នាំ​នេះ​នឹង​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​ពី​សំណាក់​មហាជន​ដែល​ស្រឡាញ់​ចូលចិត្ត​វិស័យ​កីឡា​បាល់ទះ​នៅ​កម្ពុជា។​ ក្លឹប​ជើងឯក​ច្បាស់​ណាស់​មិន​បណ្ដោយ​នោះ​ទេ​នៅ​ឆ្នាំ​នេះ​ ខណៈ​ក្រុម​ផ្សេងៗ​ក៏​មាន​មហិច្ឆតា​ចង់​ឈ្នះ​ពាន​នេះ​ដូច​គ្នា។​ មួយ​វិញ​ទៀត​ការ​រៀបចំ​ឆ្នាំ​នេះ​ក៏​រឹតតែ​ប្លែក​ និង​មាន​សោភ័ណ្ឌ​ភាពកាន់​តែ​ល្អ​ស្អាត​ និង​ទាក់ទាញ។​

ក្រុមបញ្ជាការដ្ឋានអង្គរក្ស លើក​ពាន​រដូវកាលមុន

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​កីឡា​បាល់ទះ​តេជោលីគ​ លើក​ទី៣​ ឆ្នាំ​២០២៦​ នេះ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១៦​ ខែ​ឧសភា​ ដល់​ថ្ងៃ​ទី៥​ ខែ​កញ្ញា​ ឆ្នាំ​២០២៦​ នៅ​វិមាន​ នៃ​ពហុ​កីឡដ្ឋាន​ជាតិ។​ ក្លឹប​បាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស​ បាន​ឈ្នះ​ពាន​តេជោលីគ​នេះ​ចំនួន​ពីរ​រដូវល​មក​ហើយ​គឺ​រដូវកាល​ទី១​ ឆ្នាំ​២០២៤​ រដូវកាល​ទី២​ ឆ្នាំ​២០២៥។​ រង់ចាំ​មើល​រដូកាល​ទី៣​ ឆ្នាំ​២០២៦​ នេះ​ក្រុម​ខ្លាំង​បញ្ជាការដ្ឋាន​អង្គរក្ស​ ឈ្នះ​ជើងឯក​ និង​យក​ពាន​នេះ​បាន​ដាច់​ដែរ​ ឬ​ទេ៕​

ក្រុមបញ្ជាការដ្ឋានអង្គរក្ស

អត្ថបទដោយ៖​ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម