Connect with us

កីឡា

រិទ្ធ​ គង់សារី​ ឬ​ ឡាំទីន​ ចូល​ហាត់​បាល់ទះ​ដំបូង​ព្រោះ​តែ​ការ​មើល​ស្រាល​សមត្ថភាព​ពី​អ្នក​ដទៃ​

បានផុស

នៅ

កីឡាករ​ដើម​កំណើត​ពី​ខេត្ត​បន្ទាយមានជ័យ​ រិទ្ធ​ គង់សារី​ ឬ​ ឡាំទីន ​រំលឹក​ពី​អតីតកាល​ចូល​ហ្វឹកហាត់​បាល់​បែប​ស្ដង់ដា​ដំបូង​ដោយ​សារ​តែ​មាន​ស្មាត់​មួយ​ចំនួន​បាន​មើល​ស្រាល​សមត្ថភាព​ខ្លួន​ដែល​ជា​អ្នក​ខ្លាំង​ប្រចាំ​ភូមិ​ម្នាក់​ដែរ​រហូត​បន្ត​អាជីព​នេះ​ដល់​ពេល​ឥលូវ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្មាត់ ឡាំទីន

រិទ្ធ​ គង់សារី​ ឬ​ ឡាំទីន​ បាន​ឲ្យ​ដឹង​ថា​ បើ​រំលឹក​ទៅ​អតីតកាល​ចូល​ហ្វឹកហាត់​បាល់​ដំបូង​ៗ​ហាក់​ចម្លែក​ និង​អស់​សំណើច​បន្តិច​ហើយ។​ នៅ​អំឡុង​ឆ្នាំ​២០១៤-២០១៥​ ដែល​រូប​គេ​កំពុង​រៀន​នៅ​វិទ្យាល័យ​ក៏​ជា​ស្មាត់​ខ្លាំង​ប្រចាំ​ភូមិ​មួយ​រូប​ផង​ដែរ​ ប៉ុន្តែ​មាន​ស្មាត់​ពី​ខាង​ក្រៅ​ចូល​ទៅ​លេង​ក្នុង​ភូមិ​ និង​ហ៊ាន​ត​ឲ្យ​រូប​គេ​រហូត​ដល់​ ២-៤​ (នាក់)​ ទៀត​ផង។​

ការ​ត​ឲ្យ​ដល់​ទៅ​ ២-៤​ នេះ​ហើយ​ដែល​នាំ​ ឡាំទីន​ បាន​គិត​ថា​ជា​ការ​មើល​ស្រាល​រូប​គេ​ដែល​ជា​ស្មាត់​ប្រចាំ​ភូមិ​ម្នាក់​ដែរ​នោះ។​ យ៉ាង​ណា​នៅ​ឱកាស​នោះ​ ឡាំទីន​ មិន​បាន​យល់​ព្រម​លេង​ជា​មួយ​គេ​ឡើយ​ និង​បាន​តាំង​ចិត្ត​ដើរ​រក​កន្លែង​ណា​ដែល​មាន​បង្ហាត់​បាល់​បែប​ស្ដង់ដា​ដើម្បី​ចូល​ហ្វឹកហាត់​ឲ្យ​មាន​សមត្ថភាព​ខ្លាំង​ និង​រក​ឱកាស​មក​ជួប​ជើង​ខ្លាំង​ដែល​ធ្លាប់​បបួល​ខ្លួន​អំឡុង​ឆ្នាំ​ ២០១៤​ កាល​នោះវិញ។​

ស្មាត់ ឡាំទីន

ស្មាត់​បាល់​ដេញ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ បន្ទាប់​ពី​មាន​គេ​បបួល​លេង​ ២-៤ (នាក់)​ នោះ​មក​រូប​គេ​បាន​ចូល​ទៅ​ហ្វឹកហាត់​បែប​ស្ដង់​ដា​ជា​មួយ​លោក​ ធី សុធា​ នៃ​ក្លឹប​បាល់​ទះ​កងពលតូចអន្តរាគមន៍លេខ៩​ ឯ​ខេត្ត​បាត់ដំបង។​ ដោយ​សារ​តែក្នុង​គំនិត​ចង់​សងសឹក​បាន​ធ្វើ​ឲ្យ​រូប​គេ​ខំប្រឹង​ប្រែង​ជា​ខ្លាំង​ និង​មិន​ខ្លាច​ចំពោះ​ការ​លំបាក​ ឬ​នឿយហត់​ពី​ការ​ហ្វឹកហាត់​នោះ​ឡើយ។​

ការហ្វឹកហាត់ពី​មុនៗ

កីឡាករ​ប្រចាំ​ក្លឹប​ស្នងការ​ខេត្ត​បន្ទាយមានជ័យ​ខាង​លើ​បន្ត​ថា​ ក្រោយ​បាន​ហ្វឹកហាត់​ជា​កីឡាករ​អាជីព​ និង​បាន​ឃើញ​ពី​ប្រភព​បាល់ទះ​បែប​ស្ដង់ដា​ខាង​ក្រៅ​ និង​បាន​ប្រឡូក​ជា​មួយ​រៀមច្បង​ល្បីៗ​​ធ្វើ​ឲ្យ​រូប​គេ​បំបាត់​នូវ​គំនិត​ចង់​ឈ្នះ​-ចាញ់​ ដែល​ធ្លាប់​គិត​ពី​មុនៗ​អស់​រលីង។​ បច្ចុប្បន្ន​នេះ​ក្នុង​នាម​ជា​កីឡាករ​អាជីព​គ្រប់​រូប​គឺ​ចង់​តែ​បង្កើត​ឲ្យ​មាន​ស្នាដៃ​​ល្អ​ និង​បង្កើន​សមត្ថភាព​ មាន​កេរ្តិ៍ឈ្មោះ​លើ​វិស័យ​កីឡា​បាល់ទះ​នេះ​ប៉ុណ្ណោះ​មុន​ចូល​និវត្តន៍​។​

ស្មាត់ ឡាំទីន

បញ្ជាក់​ដែរ​ថា​ រិទ្ធ​ គង់សារី​ ឬ​ ឡាំទីន​ បច្ចុប្បន្ន​ជា​កីឡាករ ​នៃ​ក្លឹប​បាល់ទះ​ស្នងការ​ខេត្ត​បន្ទាយមានជ័យ។​ រូប​គេ​លេង​ក្នុង​តំណែង​បាល់​ដេញ។​ កីឡាករ​រូប​នេះ​ត្រូវ​បាន​បណ្ដុះបណ្ដាល​ និង​ការ​អាណិត​ស្រឡាញ់​ដូច​ជា​កូន​បង្កើត​របស់​លោក​ ធី សុធា​ ដែល​ជា​គ្រូ​បង្វឹក​អីចឹង។​ បើ​ទោះ​ជា​មិន​សូវ​ល្បីឈ្មោះ​ដូច​កីឡាករ​នៅ​ក្លឹប​ធំៗ​មែន​ ប៉ុន្តែ​ ឡាំទីន​ មាន​សមត្ថភាព​ និង​ត្រូវ​បាន​បណ្ដា​ក្លឹប​អាជីព​ជា​ច្រើន​ដូច​ជា​ ស្នងការ​ខេត្ត​ស្វាយរៀង​ ស្នងការ​ខេត្ត​ព្រះសីហនុ​ ស្នងការ​ខេត្ត​បាត់ដំបង​ ក្លឹប​កងពល​ធំ​អន្តរាគម​លេខ៣​ ហៅ​មក​ជួយក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ជា​ច្រើន។​ កីឡាករ​ជំនាញ​បាល់​ដេញ​រូបនេះ​មាន​កម្ពស់​ ១,៨៣ Cm៕

ស្មាត់ ឡាំទីន

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម