កីឡា
ពានរង្វាន់សម្តេចធិបតី ដោយគ្រោងអញ្ជើញក្លិបខ្លាំងៗពី ជប៉ុន ចិន ឥណ្ឌូណេស៊ី វៀតណាម
សហព័ន្ធកីឡាបាល់ទះកម្ពុជា គ្រោងនឹងអញ្ជើញក្រុមខ្លាំងៗជាច្រើនដើម្បីចូលរួមប្រកួតពានរង្វាន់ប្រាក់លានសម្តេចបវរធិបតី ដែលអាចនឹងក្លាយជាពានរង្វាន់អន្តរជាតិដ៏ធំនៅប្រទេសកម្ពុជា បន្ទាប់ពីលីគបាល់ទះកំពូលកម្ពុជា «តេជោលីគ»។

នៅក្នុងបទសម្ភាសជុំវិញការប្រកួតតេជោលីគ រដូវកាលទី៣ ឆ្នាំ ២០២៦ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ ទម្លាយឲ្យដឹងថា សហព័ន្ធគ្រោងនឹងអញ្ជើញក្រុមខ្លាំងៗទាំងនៅក្នុងតំបន់អាស៊ាន និងក្រៅតំបន់អាស៊ានដើម្បីចូលរួមប្រកួតពានរង្វាន់សម្ដេចបវរធិបតី នៅក្នុងឆ្នាំ ២០២៦។ ក្លិបខ្លាំងៗអាចមកពីប្រទេសឥណ្ឌូណេស៊ី ចិន ជប៉ុន និងវៀតណាម ព្រមទាំងក្លិបមួយចំនួនទៀត ក្នុងនោះក្រុមជើងឯកលីគបាល់ទះឥណ្ឌូណេស៊ី និងក្រុមជើងឯកលីគវៀតណាមជាដើម។

លោកអគ្គលេខាធិការបានពន្យល់ថា ៖«អ្វីដែលយើងអញ្ជើញក្លិបដែលចាត់ទុកខ្លាំងជាងយើង គឺដើម្បីឲ្យក្លិបរបស់យើងបានប្រកួតជាមួយគេ។ ប្រសិនបើ ក្លិបរបស់យើងអាចយកឈ្នះពួកគេបាន ទើបកីឡាបាល់ទះរបស់យើងទៅថ្ងៃអនាគតល្អប្រសើរ។ ប៉ុន្តែប្រសិនបើយើងយកក្លិបមកពីក្រៅប្រទេស មានកម្រិតទាប ហើយក្លិបយើងប្រកួតឈ្នះគេ ដើម្បីបានឈ្នះពាន គឺហាក់ដូចជាយើងកំពុងដើរទៅរករកជ្រោះដើម្បីធ្វើអត្តឃាតខ្លួនឯង»។
«ដូច្នេះពានរង្វាន់សម្តេចធិបតីកាន់តែល្អ ហើយក្លិបគេយកពាន ក៏ខ្ញុំមិនសូវឈឺក្បាលដែរ ពីព្រោះពួកគេមានសមត្ថភាពពិត។ ផ្ទុយទៅវិញ បើមានក្លិបខ្លាំងៗមកចូលរួម ហើយក្រុមយើងឈ្នះពានគឺបង្ហាញថា យើងកាន់តែខ្លាំង»។ នេះជាការបញ្ជាក់របស់លោក អាំង សិរីពិសិដ្ឋ។

នៅមិនទាន់ច្បាស់ពីកាលបរិច្ឆេទនៃការប្រកួតឡើយ ប៉ុន្តែប្រហែលជាអាចក្រោយព្រឹត្តិការណ៍តេជោលីគ រដូវកាលទី ៣ ចប់។ ការប្រកួតតេជោលីគ រដូវកាលទី៣ ចាប់ផ្តើមពីថ្ងៃទី១៦ ខែឧសភា ដល់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២៦ ដោយមានក្រុមចំនួន ៨ចូលរួមប្រកួត។
ពានរង្វាន់សម្ដេចបវរធិបតី អាចជាការប្រកួតកីឡាបាល់ទះអន្តរជាតិថ្មីមួយសម្រាប់ក្លិបអាជីពចូលរួមប្រកួតនៅប្រទេសកម្ពុជា។ កាលពីឆ្នាំ ២០២៤ ពាន SEA V. Leage Challenge ត្រូវបានប្រើឈ្មោះពានរង្វាន់ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» ដែលចូលរួមប្រកួតដោយក្រុមជម្រើសជាតិគឺមាន កម្ពុជា ម៉ាឡេស៊ី សិង្ហបុរី និងឡាវ៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


