ព័ត៌មានជាតិ
ចាញ់បារ៉ែន ៨-០ យប់មិញ អ្នកគាំទ្រ វែកញែកទម្រង់លេងក្រុមកម្ពុជា មិនអាចតដៃបារ៉ែនបាន
ក្រោយជួបក្រុមខ្លាំងបារ៉ែនក្នុងវគ្គជម្រុះ World Cup នៅយប់មិញ កម្ពុជារបូតគ្រាប់បាល់ដល់ទៅ ៨ គ្រាប់។ មតិអ្នកគាំទ្រ ដែលតាមដានការប្រកួតនេះ បានវែកញែកពីទម្រង់លេងរបស់ក្រុមជម្រើសជាតិ ក្រោយការប្រកួតបានបញ្ចប់។
អ្នកគាំទ្រម្នាក់ឈ្មោះ Lim Heang May មើលឃើញ តង់ទី ១ ក្រុមកម្ពុជាបង្ហាញភាពខ្លាំងហ៊ានបុកគេ មានឆន្ទះ ប៉ុន្ដែ អ្វីដែលមើលឃើញក្រុមបារ៉ែន បត់បែនលឿន ហើយរហ័សរហួន ចលនាប៉ះបាល់លឿន។
អ្នកគាំទ្រដដែលនេះគិតថា ចំណុចល្អនេះហើយដែលក្រុមប្រទេសជិតខាងមានក្រុមថៃ វៀតណាម តែងតែប្រកួតជាមួយក្រុមខ្លាំងៗ ដោយឲ្យកីឡាករគេ មានបច្ចេកទេស រហ័សរហួន និង ល្បឿន។
បុរសរូបនេះលើកទឹកចិត្តថា ការចាញ់ក្រុមឈុតធំ បារ៉ែន មិនជាបញ្ហា បើធៀបក្នុងអាស៊ានចាត់ចូលជាក្រុមអភិវឌ្ឍន៍ហើយ។ ក្រុមក្នុងអាស៊ានលែងហ៊ាននិយាយថា ក្រុមកូនក្មេង និងជាក្រុមមិនមានក្នុងកែវភ្នែកគេទៀតដែរ។ សុីហ្គេម ដឹងគ្នា ហើយ ។
អ្នកគាំទ្រម្នាក់ទៀតឈ្មោះ Ratana Yan ក៏ចូលរួមយោបល់ដែរថា បាល់ទាត់ចាញ់មិនមែនជារឿងសំខាន់នោះទេ អ្វីដែលសំខាន់ទោះដឹងថាចាញ់ ក៍ដោយឲ្យតែហ៊ានលេង បន្តហ្វឹកហាត់នឹងលេងឲ្យល្អជាងមុន!។
ចំណែកអ្នកគាំទ្រឈ្មោះ Chea Sok ក៏លើកឡើងពីកំហុសអ្នកចាំទី ដែលនាំឲ្យលទ្ធផលរបូតគ្រាប់បាល់ច្រើនគ្រាប់បែបនេះ។ បុរសរូបនេះយល់ឃើញថា យល់ល្អអ្នកចាំទីគួរដាក់ គីមហ៊ុយទៅ ព្រោះសិលាមាឌធំពេក ពិបាកហក់ ឆ្វេងស្តាំណាស់ បានត្រឹមតែឈរមើលបាល់គេស៊ុត ឲ្យតែគេសុតឆ្វេងស្តាំចប់ហើយ គាត់ចាប់បានតែបាល់ស៊ុតមកត្រូវគាត់ទេ និយាយរួមគាត់ពិបាកហក់ និង គ្មានបានប្តូរ។ មួយវិញទៀតគាត់លេងដូចជាមើលស្រាលគូប្រកួតណាស់ លេងប៉ះតែក្នុងប្រអប់របស់ខ្លួនមុខទីរហូត។ កែចេញទៅត្រង់ចំណុចមួយហ្នឹង។
អ្នកគាំទ្ររូបនេះបន្តទៀតថា កីឡាករវិញបើសិនបងសិលាបោះបាល់ឲ្យក្នុងប្រអប់ចាំទីហើយ ត្រូវប៉ះគ្នីគ្នាឲ្យបានលឿនកុំទប់ចាំប្រលែងជាមួយគេ។ រឿងមួយទៀតគឺកញ្ចែរអាជ្ញាកណ្តាល បើគេដួលហើយអត់ទាន់លឺកញ្ចែរទេ លេងទៀតទៅលេងកាន់តែលឿនកាន់តែល្អ កុំនៅចាំមើលអាជ្ញាកណ្តាល បើគាត់ពិន័យមែនគាត់ប្រាប់ម្តងទៀតហើយ។
អ្នកគាំទ្ររូបនេះ ក៏លើកពីសម្តីលោកគ្រូ felix ថា ទង់ជាតិខ្មែរមានតម្លៃជាង idol របស់អ្នក ក្នុងន័យនេះជាមតិរិះគន់ដើម្បីស្ថាបនាប៉ុណ្ណោះ ដោយសារចង់ឃើញកម្ពុជាជោគជ័យលើឆាកអន្តរជាតិ ស៊ូស៊ូ កម្ពជា។
យ៉ាងណាមិញ ក៏មានអ្នកគាំទ្របានបន្ទោសគ្រូបង្វឹកលោកហុងដា ដែលស្នើឲ្យដកគ្រូបង្វឹកសញ្ជាតិជប៉ុននេះចេញ ក្រោយទទួលលទ្ធផលមិនគាប់ប្រសើរនេះ។
គួរបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានៅសល់ពីរប្រកួតទៀតក្នុងវគ្គជម្រុះ World Cup ដោយត្រូវប៉ះ អ៊ីរ៉ាក់ នៅថ្ងៃទី ៧ មិថុនា មុន ជួប ក្រុមខ្លាំងអ៊ីរ៉ង់ នៅថ្ងៃទី ១១ មិថុនា៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង