កីឡា
CAMSOC ត្រួតពិនិត្យវឌ្ឍនភាពការងារគណៈកម្មការហ្គេមព័ត៌មានវិទ្យាក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣
នៅក្នុងកិច្ចប្រជុំគណ:អចិន្ត្រៃយ៍គណៈ កម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣(CAM SOC)តាមប្រព័ន្ធZoom កាលពីព្រឹកថ្ងៃទី៩មិថុនាព្រឹកមិញនេះ លោកបណ្ឌិតថោង ខុន អនុប្រធានអចិន្ត្រៃយ៍Camsoc បានផ្តោតសំខាន់លើការត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណ:កម្មការហ្គេមព័ត៌មានវិទ្យា(Games -IT) ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAM SOC បានថ្លែងប្រាប់អ្នកកាសែតក្រោយបញ្ចប់កិច្ចប្រជុំថា លោកបណ្ឌិត ថោង ខុនបានអនុញ្ញាតឲ្យគណៈកម្មការជំនាញមួយនេះ បង្ហាញនូវវឌ្ឍនភាពការងាររបស់ខ្លួន ដោយបានបែងចែកប្រព័ន្ធគ្រប់គ្រងហ្គេមតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ដែលនេះគឺជាផ្នែកមួយដ៏សំខាន់នៃចរន្តមួយ ដែលធ្វើឲ្យខ្លឹមសារ ទិន្នន័យអាចរក្សាបានប្រកបដោយភាពហ្មត់ចត់។ កិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់គណៈកម្មការហ្គេមព័ត៌មានវិទ្យា (Games IT) នេះ លោកបណ្ឌិត ថោង ខុន បានវាយតម្លៃខ្ពស់ចំពោះការរៀបចំផែនការមេរបស់ខ្លួន ដើម្បីដាក់សំណើរផែនការសកម្មភាពជូនដល់សម្តេចពិជ័យសេនាទៀ បាញ់ ដើម្បីធ្វើការអនុម័តនាពេលខាងមុខ។

លោក វ៉ាត់ ចំរើន បញ្ជាក់ថា ប្រព័ន្ធគ្រប់ គ្រងបច្ចេកវិទ្យានេះមានសារសំខាន់ណាស់ ដែលយើងអាចបញ្ជូលទៅក្នុងទិន្នន័យអំពីប្រភេទកីឡា ចំនួនកីឡាករ ចំនួនភ្ញៀវនិងទិន្នន័យបច្ចេកទេសគឺនឹងមាននៅក្នុងនេះទាំងអស់ដែលវានឹងផ្តល់ភាពងាយស្រួល។ នេះគឺជាបញ្ហាគន្លឹះក្នុងការគ្រប់គ្រងដឹកនាំនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ របស់កម្ពុជាយើង ដោយការគ្រប់គ្រងដឹកនាំខាងក្រៅ ហៅថាការគ្រប់គ្រងដឹកនាំដោយវិសាលភាព នៃទិដ្ឋភាពខាងក្រៅរីឯការគ្រប់គ្រងដឹកនាំផ្នែកខាងក្នុងគឺក្រុមព័ត៌មានវិទ្យានេះហើយៗការគ្រប់គ្រងទិន្នន័យព័ត៌មានវិទ្យាជារបៀបរបបនៃការទទួលធ្វើម្ចាស់ផ្ទះ នៅក្នុងការប្រកួតហ្គេម ដូចជាការប្រកួតអូឡាំពិកហ្គេម កីឡាអាស៊ី និងស៊ីហ្គេម ជាដើមនេះ គឺគេធ្វើដូច្នេះដែរ ដើម្បីងាយ ស្រួលក្នុងការផ្សព្វផ្សាយផងនិងងាយស្រួល ក្នុងការគ្រប់គ្រងសុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់ផងហើយរាល់អត្តសញ្ញាណនៃអ្នកចូលរួមទាំងអស់ គឺស្ថិតនៅក្នុងប្រព័ន្ធបច្ចេកវិទ្យានេះទាំងអស់។

សូមបញ្ជាក់ថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧប នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង ការពារជាតិនិងជាប្រធាន CAMSOC បានផ្តល់អនុសាសន៍ណែនាំនិងជំរុញឲ្យគ្រប់គណៈកម្មការជំនាញទាំងអស់ធ្វើយ៉ាងណាឲ្យសម្រួចកិច្ចការរបស់ខ្លួនរៀបចំឲ្យទាន់ ពេលវេលា នៅត្រឹមឆ្នាំ ២០២១ យើងរៀបចំឯកសារគតិយុត្តិ ឯកសារបច្ចេកទេសទាំងអស់ រួមទាំងការរៀបចំធនធានមនុស្សឲ្យបានរួចរាល់ ហើយនៅឆ្នាំ២០២២យើងត្រូវត្រៀមលក្ខណៈគ្រប់ទម្រង់ទាំងអស់ឲ្យ បានរួចរាល់ទាំងអស់៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



