កីឡា
កម្ពុជាត្រៀមទទួលការគ្រប់គ្រងពហុកីឡដ្ឋានជាតិមរតកតេជោ ពីភាគីចិននៅខែសីហាខាងមុខនេះ
កម្ពុជាត្រៀមទទួលការគ្រប់គ្រងពហុកីឡដ្ឋានជាតិមរតកតេជោពី ភាគីចិននៅខែសីហាខាងមុខនេះ ដើម្បីឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍លើកទី៣២(Sea Game) – អាស៊ានប៉ារ៉ាហ្គេម (Asean Para-Games) ឆ្នាំ ២០២៣ លើកដំបូងជាប្រវត្តិសាស្ត្ររបស់កម្ពុជា។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ (CAM SOC) បានមានប្រសាសន៍ឲ្យដឹងថា ពហុកីឡដ្ឋានជាតិថ្មីដ៏ធំមិនធ្លាប់មានរបស់កម្ពុជាមួយនេះ បានសាងសង់រួចរាល់អស់ហើយ នៅខែសីហាខាងមុខនេះ ភាគីចិននឹងប្រគល់ជាចំណងដៃដ៏ពិសិដ្ឋជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្របពេលដែលកម្ពុជាមានតម្រូវការហេដ្ឋារចនាសម្ព័ន្ធកីឡាដ៏ទំនើបនិងធំទូលាយ សម្រាប់ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នាឆ្នាំ២០២៣ខាងមុខនេះ។ លោកអគ្គលេខាCAMSOCបានបញ្ជាក់ថា ភាគីចិននឹងផ្តល់មន្ត្រីជំនាញបច្ចេកទេស ដើម្បីជួយបង្ហាញបង្រៀនដល់កម្ពុជា ពីរបៀបកាត់និងថែទាំស្មៅ របៀបថែទាំកន្លែងអង្គុយ និងមើលការប៉ះទង្គិចខ្យល់ ប្រព័ន្ធទឹក-ប្រព័ន្ធភ្លើងផងដែរ។

សូមបញ្ជាក់ថា គម្រោងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទំហំផ្ទៃដីជាង ៨៥ហិកតានេះ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ប្រមាណ១៦០លានដុល្លារ គឺដើម្បីត្រៀមសម្រាប់រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ នៅឆ្នាំ២០២៣ខាងមុខ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ កីឡដ្ឋានលំដាប់អន្តរជាតិនេះ អាចផ្ទុកអ្នកទស្សនាបានប្រមាណ៦ម៉ឺននាក់ និងអាចជម្លៀសទស្សនិកជនត្រឹមរយៈពេល៧នាទី ក្នុងករណីមានហេតុការណ៍មិនប្រក្រតីកើតឡើង។
សូមរំលឹកថា សំណង់ពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានបើកការដ្ឋានសាង សង់នៅថ្ងៃទី៤ មេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលដំណាក់កាលទី១ មានដូចជាមជ្ឈមណ្ឌលអាងហែលទឹក មជ្ឈមណ្ឌលកីឡាក្នុងសាល, ទីលានបាល់បោះ, និងអគារស្នាក់នៅរបស់អត្តពលិក៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



